• 2018-09-05 02:09:42
  • ព័ត៌មាន

Amazon ក្លាយ​ជា​ក្រុម​ហ៊ុន​អាមេរិក​ទី ២​​ មាន​តម្លៃ​ ១ ទ្រីលាន​ដុល្លារ​

  • 2018-09-05 02:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​លក់​ទំនិញ​ Amazon បាន​កើន​ឡើង​តម្លៃ​ដល់​ ១ ទ្រីលាន​ដុល្លារ​​កាល​ពី​ម្សិលមិញ​នេះ​ ក្រោយ​ពី​តម្លៃ​ហ៊ុន​របស់​ខ្លួន​កើន​ឡើង​ ២% ពោល​មាន​តម្លៃ​ ២ ០៥០ ​ដុល្លារ​ក្នុង​មួយ​ហ៊ុន។

តម្លៃ​របស់​ Amazon មាន​កំណើន​ខ្លាំង​នៅ​ឆ្នាំ​ ២០១៨ នេះ​ ដោយ​កាល​ពី​​ដើម​ឆ្នាំ​ក្រុមហ៊ុន​លក់​ទំនិញ​មួយ​នេះ​ មាន​តម្លៃ​​ត្រឹម​ ៥៨០ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។​ នៅ​ត្រីមាស​ទី​ពីរ​​ឆ្នាំ​ ២០១៨ ចំណូល​របស់​ Amazon ហក់​ឡើង​ដល់​ ២,៥ ពាន់​លាន​ដុល្លារ​ ធៀប​នឹង​ ១៩៧ លាន​ដុល្លារ​នៅ​ត្រីមាស​ទីពីរ​ឆ្នាំ ២០១៧។

តាម​រយៈ​ការ​ឡើង​តម្លៃ​ហ៊ុន​នេះ ក៏​បាន​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​លោក​ Jeff Bezos ដែល​ជា​អ្នក​បង្កើត​ និង​ជា​នាយក​ប្រតិបត្តិ Amazon មាន​ការ​កើន​ឡើង​ដូច​គ្នា។ ក្នុង​រយៈពេល​ត្រឹម​ ១ ថ្ងៃ ទ្រព្យ​សម្បត្តិ​លោក​ Jeff Bezos កើន​ឡើង​ ២ ពាន់​លាន​ដុល្លារ សរុប​ ១៦៨ ពាន់​លាន​ដុល្លារ ជា​មហាសេដ្ឋី​មាន​ជាង​គេ​ក្នុង​លោក។

Amazon ជា​ក្រុមហ៊ុន​ទី​បី​ក្នុង​លោក​ដែល​មាន​តម្លៃ​ ១ ទ្រីលាន​ដុល្លារ​។ ក្រុមហ៊ុន​ពីរ​ទៀត​ដែល​មាន​តម្លៃ​ ១ ទ្រីលាន​ដុល្លារ​គឺ​ PetroChina (ឆ្នាំ ២០០៧) និង Apple (ឆ្នាំ ២០១៨)៕​​

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខហេង

មតិយោបល់