• 2018-09-02 04:20:00
  • ព័ត៌មាន

GoPro Hero 7 បែក​ធ្លាយ​រូបភាព​ច្បាស់ៗ ​អាច​លេង​ទឹក​បាន ១០ ម៉ែត្រ

  • 2018-09-02 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​រូបភាព​បែក​ធ្លាយ គេ​អាច​ដឹង​បាន​ថា Hero 7 មាន​បី​ពណ៌​គឺ ស ប្រាក់ និង​ខ្មៅ។ ចំពោះ​លក្ខណៈ​សម្បត្តិ​ខ្លះៗ Hero 7 អាច​យក​ទៅ​ថត​នៅ​ក្នុង​ទឹក​បាន​ប្រមាណ​ជា ១០ ម៉ែត្រ។

​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា មុខងារ​ផ្សេងៗ​លើ Hero 7 ដែល​ជា​ស្រឡាយ Actionកាមេរ៉ា​នេះ ក៏​មិន​ខុស​ពី Hero 6 ប៉ុន្មាន​ទេ ពោល​គឺ អាច​នឹង​ថត​វីដេអូ​បាន 4K ក្នុង 60 FPS។

ចំពោះ​តម្លៃ​វិញ មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ យ៉ាង​ណា​ក្តី អ្នក​ដែល​ចង់​បាន​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ប្រកាស​ផ្លូវ​ការ​អាច​នឹងចេញ​​ក្នុង​សប្តាហ៍​នេះ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ រក្សា

មតិយោបល់