• 2018-09-01 01:25:59
  • ផលិតផលថ្មី

Lenovo ចេញ​លក់ Laptop អេក្រង់​ភ្លោះ​ដំបូង​បង្អស់ បំពាក់​សុទ្ធ​ Keyboard ​ឌីជីថល

  • 2018-09-01 01:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិព័រណ៍​អេឡិចត្រូនិក​នៅ​ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្រុមហ៊ុន Lenovo ប្រកាស​ចេញ​ផ្សាយ​កុំព្យូទ័រ​ Laptop អេក្រង់​ភ្លោះ​ដំបូង​បង្អស់​ក្នុង​លោក ម៉ូឌែល Yoga Book C930 តម្លៃ ១ ១៦៤ ដុល្លារ ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ Windows។

រំពឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ខែ​កញ្ញា ជំនាន់​ក្រោយ​នេះ​មាន​ចំណុច​ពិសេស​បី​រួម​មាន​ការ​បំពាក់​អេក្រង់​ភ្លោះ​អម​ប្រព័ន្ធ​ក្តារ​ចុច (Keyboard) បែប​ឌីជីថល, អេក្រង់​ទី​ពីរ​អាច​បង្វែរ​ទៅ​ជា​ឧបករណ៍ e-reader និង​គាំទ្រ​ប្រព័ន្ធ Bluetooth ជាមួយ​ប៊ិច​បញ្ជា​លើ​អេក្រង់។ ក្រៅ​ពី​ប្រភេទ​ធម្មតា C930 ក៏​មាន​លក់​ប្រភេទ​ធុន​ខ្ពស់ ដំណើរការ​លើ Windows 10 និង​មាន​ប្រព័ន្ធ​សំឡេង​ប្រសើរ​ជាង។

ទស្សនា​វីដេអូ​ពី​ការ​ប្រើប្រាស់​ខ្លីៗ​លើ Yoga Book C930:

បញ្ជាក់​ថា​ Lenovo បាន​ឆ្លង​កាត់​ឧបសគ្គ​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​នៅ​តែ​អាច​ទទួល​បាន​ជោគជ័យ​ដោយ​តួ​លេខ​លក់​ចេញ​កើន​ឡើង ១១ ភាគរយ​នា​ត្រីមាស​ទី​ពីរ​នៅ​ឆ្នាំ ២០១៨។ នេះ​បើ​យោង​តាម​ International Data Corporationបាន​ចុះ​ផ្សាយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់