• 2018-08-27 03:06:34
  • ចំណេះដឹង

មហាសេដ្ឋី​កំពូលៗ​ក្នុង​លោក​ រក​​លុយ​បាន​ប៉ុន្មាន​ក្នុង​ ១ ម៉ោង?

  • 2018-08-27 03:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សារព័ត៌មាន​ Business Insider បាន​ធ្វើ​ការ​គុណ​គូរ​លេខ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ដោយ​ចង់​ដឹង​ថា​ក្នុង​ពេល​ ១ ម៉ោង​ មហាសេដ្ឋី​កំពូល​ក្នុង​លោក​ រួម​ទាំង​​មហាសេដ្ឋី​ផ្នែក​បច្ចេកវិទ្យា​ផង​នោះ អាច​រក​​លុយ​បាន​ប៉ុន្មាន?

គេ​គណនា​​ចំណូល​ក្នុង​មួយ​ម៉ោងៗ ដោយ​យក​ចំណូល​​ប្រចាំ​ឆ្នាំ​ចេញ​ផ្សាយ​ដោយ​ Forbes ​យក​ចែក​នឹង​ ៨ ៧៦០ ដែល​ជា​ចំនួន​ម៉ោង​​សរុប​ក្នុង​មួយ​ឆ្នាំ។ ខាង​ក្រោម​ជា​​ចំណូល​ដែល​មហាសេដ្ឋី​បច្ចេកវិទ្យា​អាច​រក​បាន​ក្នុង​ពេល​ ១ ម៉ោង ៖

១. ​លោក​ Jeff Bezos អាច​រក​បាន​ ៤ ៤៧៤ ៨៨៥ ដុល្លារ​

២. លោក​ Mark Zuckerberg អាច​រក​បាន​ ១ ៧១២ ៣២៨ ដុល្លារ​

៣. លោក Larry Page អាច​រក​បាន​ ៩២៤ ៦៥៧ ដុល្លារ​

៤. លោក​ Elon Musk អាច​រក​បាន​ ៦៨៤ ៩៣១ ដុល្លារ​

៥.​ លោក Bill Gates អាច​រក​បាន​ ៤៥៦ ៦២១ ដុល្លារ​

៦. លោក Jack Dorsey អាច​រក​បាន​ ២០៥ ៤៧៩ ដុល្លារ

៧. លោក​ស្រី​ Meg Whitman អាច​រក​បាន​ ១០២ ៧៣៩ ដុល្លារ​

ខាង​ក្រោម​នេះ​ជា​បញ្ជី​នៃ​ចំណូល​របស់​តារា​ល្បីៗ​ក្នុង​រយៈពេល​ ១ ម៉ោង ៖​​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់