• 2018-08-24 15:03:04
  • ផលិតផលថ្មី

ថ្លៃ​ជិត ២ ០០០ ដុល្លារ​ទូ​សម្អាត​សំលៀកបំពាក់ Samsung Air Dresser មាន​អ្វី​ពិសេស​ខ្លះ?

  • 2018-08-24 15:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន SAMSUNG Electronic ទើប​ណែនាំ​នូវ​ឧបករណ៍​ថែរក្សា​សំលៀកបំពាក់​ជំនាន់​ថ្មី​របស់​ខ្លួន ត្រៀម​ដាក់​លក់​លើ​ទីផ្សារ​កូរ៉េ​នា​ខែ​កញ្ញា ថ្លៃ​ចន្លោះ​ពី ១ ៥៥០ ទៅ ១ ៧៧០ ដុល្លារ ។ ក្នុង​តម្លៃ​ល្មម​នឹង​ទិញ​បាន​ម៉ូតូ​មួយ​គ្រឿង ក៏​មាន​អតិថិជន​មួយ​ចំនួន​នៅ​ងឿង​ឆ្ងល់​តើ​ទូ​ពិសេស​នេះ​អាច​ផ្តល់​អត្ថប្រយោជន៍​អ្វី​បាន​ខ្លះ?

Air Dresser ផ្តោត​លើ​ការ​សម្អាត​សំលៀកបំពាក់​តាម​របៀប ៤ យ៉ាង ដោយ​ឆ្លង​កាត់​ ប្រព័ន្ធ​ហាល​ខ្យល់ ចំហុយ សម្ងួត និង​បន្សុទ្ធ ។ ប្រធាន​ផ្នែក​លោក Hyun-Suk Kim របស់ SAMSUNG Electronic បាន​មាន​ប្រសាសន៍​ថា៖ "ក្រុមហ៊ុន​ខ្លួន​បាន​ដឹកនាំ​ទី​ផ្សារ​ជាមួយ​ផលិតផល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត IoT ភាព​ជា​អ្នក​ដឹកនាំ និង​របៀប​រស់នៅ​ក្នុង​សតវត្ស​ថ្មី ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ពិភពលោក"។

ឧបករណ៍​នេះ​រចនា​ស្រដៀង​នឹង​ទូ​ដាក់​សំលៀកបំពាក់​ខ្នាត​តូច ភ្ជាប់​ដោយ​ដែក​ព្យួរ​ចំនួន ៣ ដោយ​ដែក​ពិសេស​នេះ​ថ្ពក់​ជាមួយ​សំលៀកបំពាក់​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​សម្អាត​ទាំង​ផ្នែក​ខាង​ក្នុង​និង​ខាង​ក្រៅ។ ខ្យល់​និង​ចំហាយ​ទឹក​ត្រូវ​បាញ់​ពេញ​បរិវេណ​សំលៀកបំពាក់ ដោយ​ចេញ​ពី​កំពូល​និង​បាត​ដើម្បី​កម្ចាត់​ធូលី​និង​ក្លិន​អាក្រក់។

បង្ហើប​ពី SAMSUNG ផ្ទាល់ ឧបករណ៍​នេះ​អាច​សម្អាត​ធូលី​បាន ៩៩ ភាគរយ​ក្នុង​រយៈ​ពេល ២៥ នាទី គួប​ផ្សំ​ប្រព័ន្ធ​បន្សុទ្ធ​ដ៏​ទំនើប​ជួយ​ឲ្យ​ការ​កម្ចាត់​បាក់តេរី​និង​មេរោគ​ងាយ​បង្ក​គ្រោះថ្នាក់​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។

យោង​តាម​សារព័ត៌មាន The Korea Herald ធូលី​ក៏​ជា​បញ្ហា​សុខភាព​ដ៏​ចម្បង​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​លោក Choi Cheon-woong សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​ប្រចាំ​សកលវិទ្យាល័យ Kyun Hee ទទួល​ស្គាល់​ដែរ​ថា Air Dresser ពិត​ជា​នឹង​ផ្តល់​ប្រយោជន៍​សម្រាប់​សុខភាព​អ្នក​ប្រើប្រាស់​ពិត​មែន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់