- 2018-08-22 13:10:54
- ព័ត៌មាន
ត្រឹមតែ ១ ម៉ោង តម្លៃរូបិយប័ណ្ណឌីជីថល Bitcoin ឡើងជិត ៤០០ ដុល្លារ
- 2018-08-22 13:10:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមតែ ១ ម៉ោង តម្លៃរូបិយប័ណ្ណឌីជីថល Bitcoin ឡើងជិត ៤០០ ដុល្លារ
ចន្លោះមិនឃើញ
រូបិយប័ណ្ណឌីជីថលដែលមានការទទួលស្គាល់ខ្លាំងបំផុតក្នុងលោក Bitcoin កើនឡើងពី ៦ ៤៦៦,៥០ ដុល្លារ (ម៉ោង ១២ រំលងអធ្រាត្រ) ហក់ដល់ ៦ ៨៥៨,៦១ ដុល្លារ (ម៉ោង ១ ព្រឹកក្នុងទីក្រុងឡុងដុង)។ នេះបើផ្អែកតាមទិន្នន័យចុះផ្សាយចេញពីគេហទំព័រ CoinDesk។
ជាលើកដំបូងដែលតម្លៃ Bitcoin កើនហួស ៦ ៨០០ ដុល្លាររាប់តាំងពីថ្ងៃទី ៧ សីហា ដោយហេតុផលនៃការកើនឡើងស្ថិតក្រោមការឃ្លាំមើលនៅឡើយ ប៉ុន្តែត្រឹមព្រឹកថ្ងៃពុធម៉ោង ១១ ២០ នាទីព្រឹក ក៏ស្រាប់តែចុះមកសល់ត្រឹម ៦ ៦៧៥,៦១ ដុល្លារវិញ ពោលគឺក្នុងរយៈពេល ២៤ ម៉ោងកើនបាន ៣ ភាគរយ។
តម្លៃនេះនៅតែធ្លាក់ចុះ ៦៦ ភាគរយធៀបនឹងតម្លៃកំណត់ត្រា ១ ឯកតាលក់បាន ២០ ០០០ ដុល្លារកាលពីខែធ្នូឆ្នាំ ២០១៧។ សប្តាហ៍មុន Bitcoin និងដៃគូសំខាន់បំផុត Ether ក៏ដូចជា XRP បានមានការកើនឡើងយឺតបំផុត ខណៈអ្នកវិភាគហ៊ាននិយាយថាដោយសារគណៈកម្មាធិការមូលប័ត្រមានបំណងចង់ពន្យារពេលសេចក្តីសម្រេចលើការស្នើទិញរូបិយវត្ថុ ETF។
ស្របពេល Ether បង្កើតឡើងដោយក្រុមហ៊ុន Ethereum កើនត្រឹម ១,៥ ភាគរយមកនៅតម្លៃ ២៨៦,២០ ដុល្លារ នាម៉ោង ១១ ២០ នាទីព្រឹក មិនខុសពី XRP កើនបាន ២ ភាគរយក្នុងតម្លៃ ៣៤ សេន នេះផ្អែកតាមប្រភពដដែល CoinDesk។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: