• 2018-07-31 01:36:56
  • ព័ត៌មាន

តម្លៃ Bitcoin ឡើងចុះដល់ប៉ុន្មានពាន់ដុល្លារហើយ?

  • 2018-07-31 01:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bitcoin ជា​រូបិយប័ណ្ណ​អេឡិចត្រូនិក​ដែល​មាន​ទីផ្សារ​ធំ​ជាង​គេ​បំផុត ​ហើយ​វា​បាន​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ទីផ្សារ​ពិភពលោក​ក្រោយ​តម្លៃ​ក្នុង​មួយ​ឯកតា​ឡើង​ខ្ពស់​បំផុត​នៅ​អំឡុង​ចុង​ឆ្នាំ ២០១៧។

នៅ​ថ្ងៃ​ទី​ ១៧ ខែ​ធ្នូ​ ឆ្នាំ ២០១៧ តម្លៃ​ក្នុង​មួយ​ឯកតា​ Bitcoin បាន​ឡើង​ខ្ពស់​បំផុត​ដល់​ ១៩ ០៨៦ ដុល្លារ ។ ចូល​ដល់​​ថ្ងៃ​​ដំបូង​នៃ​ឆ្នាំ ២០១៨ តម្លៃ​របស់​វា​បាន​ធ្លាក់​ចុះ​នៅ​ត្រឹម​ ១៣ ៤១២ ដុល្លារ/ឯកតា

ក្រោយ​កើត​មាន​ការ​រឹត​បន្តឹង​លើ​ការ​ជួញ​ដូរ នៅ​លើ​ទីផ្សារ​ធំៗ​មួយ​ចំនួន​ដូច​ជា​ប្រទេស​ចិន​ជា​ដើម​នោះ​ តម្លៃ​របស់​ Bitcoin បាន​បន្ត​ដាំ​ក្បាល​ចុះ​ជា​គំហុក​។ បច្ចុប្បន្ន​នេះ​ (នៅ​ថ្ងៃ​ទី​ ៣១ ខែ​កក្កដា) តម្លៃ​មួយ​ឯកតា​ Bitcoin ស្មើ​ប្រមាណ​ ៨ ១៣១ ដុល្លារ ៕​

ប្រភព៖ Coin Desk ប្រែ​សម្រួល៖ សុខហេង

មតិយោបល់