• 2018-07-08 07:13:09
  • ព័ត៌មាន

Elon Musk កំពុងធ្វើ​នាវាមុជទឹកខ្នាតតូច ដើម្បីសង្គ្រោះក្មេងថៃ ១២ នាក់ចេញពីល្អាង

  • 2018-07-08 07:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Elon Musk ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tesla, SpaceX និង​ក្រុមហ៊ុន Boring Company បាន​និយាយ​ថា​កំពុង​ផលិត​នាវាមុជទឹក​ខ្នាត​តូច​ប៉ុន​ ដែល​ផលិត​ដោយ​ប្រើ​ផ្នែក​ខ្លះ​នៃ​គ្រាប់​រ៉ុកកែត​ Falcon 9។

នាវា​មុជទឹកខ្នាតតូចនេះនឹងត្រូវប្រើ​សម្រាប់​សង្គ្រោះ​សមាជិកក្រុមបាល់ទាត់ថៃទាំង ១២ នាក់រួមជាមួយគ្រូបង្វឹកម្នាក់ ដែលបានជាប់ក្នុងល្អាងថាមហ្លួង។ ​​លោក Elon Msuk បាន​បញ្ជាក់​ថា​នាវា​នេះនឹង​ត្រូវ​ផលិត​ហើយ​ដោយ​​វិស្វករ​នៃ​ក្រុមហ៊ុន SpaceX ក្នុង​រយៈពេល ៨ ម៉ោង។

នាវាមុជទឹកខ្នាតតូចនេះមានទំហំតូចល្មមអាចចូលក្នុង​ល្អាងបាន ហើយ​ថែម​ទាំងមានទម្ងន់ស្រាលអាចឲ្យក្រុមអ្នកជ្រមុជទឹកលើកវា ដើម្បីយកទៅដល់ទីតាំងរបស់ក្មេងៗដែលជាប់ក្នុងល្អាងបាន។ នាវានេះនឹងអាចសង្គ្រោះ​ក្មេងៗចេញមក​បាន​ម្ដង​មួយប៉ុណ្ណោះ។

ការ​សម្រេច​ផលិត​នាវា​នេះ​ដែរ បន្ទាប់ពីក្រុមវិស្វករនៃក្រុមហ៊ុន SpaceX និង Boring Company បាន​ចំណាយ​ពេល​ជួយ​ដល់​ក្រុម​អ្នក​សង្គ្រោះ​ក្នុង​ប្រទេស​ថៃ បាន​រយៈពេលប៉ុន្មាន​ថ្ងៃ​រួច​មក៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់