• 2018-06-23 08:50:00
  • ព័ត៌មាន

សា្លក​លេខ​​ពិសេស ទុក​ដល់​ត​កូន​ត​ចៅ អាច​នឹង​មាន​លក់​ឆាប់ៗ​នេះ

  • 2018-06-23 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ក្រសួង​កំពុង​រៀបចំ​អនុក្រឹត្យ​ថ្មី​មួយ ដើម្បី​លក់​ស្លាក​លេខ​ពិសេស​បន្ថែម​ទៀត​ដែល​មាន​តម្លៃ​ខ្ពស់ និង​អាច​ដក​ទុក នៅ​ពេល​លក់​យានយន្ត ដើម្បី​បង្ក​ការ​ងាយស្រួល​ក្នុង​ការ​រក្សា​លេខ​ល្អ ក៏​ដូច​ជា​ផ្ទេរ​បន្ត​ទៅ​កូន​ចៅ​បាន។ បច្ចុប្បន្ន​ នៅ​ពេល​លក់​យានយន្ត ​ស្លាក​លេខ​ក៏​ត្រូវ​លក់​ទៅ​ជាមួយ​យានយន្ត​ផង​ដែរ​។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ត​ថា នៅ​បរទេស​ក៏​បាន​អនុវត្ត​ការ​លក់​លេខ​ពិសេស​ដែល​អាច​ផ្ទេរ​ទៅ​កាន់​សាច់​ញាតិ កូនចៅ​ បាន​ផង​ដែរ​។ លោក ស៊ុន ចាន់ថុល បន្ថែម​ថា ចាប់​តាំងពី​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០១៧ នៃ​ការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​អនឡាញ​ដើម្បី​ចុះ​បញ្ជី​យានយន្ត ក៏ដូចជា​លក់​ស្លាក​លេខ​ពិសេស​រួច​មក ស្លាកលេខ​ត្រូវ​បាន​លក់​ជាង៦​ម៉ឺន​លេខ ចូល​ក្នុង​ថវិកា​ជាតិ​ជាង ១០​លាន​ដុល្លារ​អាមេរិក។

ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ត្រូវ​ធ្វើឡើងក្នុង​​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​​នូវ​មណ្ឌល​ផ្តល់​សេវា​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប​អ៊ីអន២ ខណ្ឌ​សែនសុខ កាលពីថ្ងៃទី២២​ ខែ​មិថុនា ឆ្នាំ​២០១៨​៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ Kley Kley ប្រែ​សម្រួល៖ រក្សា

មតិយោបល់