• 2018-06-14 23:15:00
  • ព័ត៌មាន

មកមើល​យន្តហោះ​ផ្ទាល់​ខ្លួនរបស់ Trump មិន​ចាញ់​ Air Force One ឡើយ

  • 2018-06-14 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ ២ គ្រឿងសម្រាប់ជូនដំណើរប្រធានាធិបតី សហរដ្ឋអាមេរិក Air Force One បានធ្វើប្រតិបត្តិការ ជូនដំណើរប្រធានាធិបតិីរបស់សហរដ្ឋអាមេរិក ៤ រូបរួចមកហើយ ក្នុងរយៈពេលជាង ២៥ ឆ្នាំនេះ ដោយវាដូចជាតំណាង ឲ្យសេតវិមានសហរដ្ឋអាមេរិកនៅលើដែនអាកាសដូច្នោះដែរ។

Air Force One ជាប្រភេទ​យន្តហោះ​ Boeing 747 ដែលមានការថែទាំ ២៤ ម៉ោងពេញមួយថ្ងៃ​ និងត្រៀមខ្លួនរួចស្រេច រាល់បេសកកម្មជូនដំណើរប្រធានាធិបតីទៅកាន់ប្រទេសនានា ឬមានហេតុអាសន្នណាមួយកើតឡើង ដោយនៅលើ Air Force One មានបរិក្ខារគ្រប់សព្វដូចជា ឧបករណ៍វេជ្ជសាស្រ្ត កន្លែងសម្រាក ឬបន្ទប់ប្រជុំសម្រាប់ឥស្សរជនជាដើម។

ដោយឡែក ប្រធានាធិបតីនៃសហរដ្ឋអាមេរិកបច្ចុប្បន្នលោក ដូណាល់ ត្រាំ ជារឿយៗបានបណ្តុះបង្អាប់យន្តហោះ Air Force One ទាំង ២ គ្រឿងថាជាជំហ៊ានថយក្រោយ របស់សេតវិមាន ហើយថែមទាំងបដិសេដ សំណើរក្នុងការបញ្ជាទិញយន្តហោះ Boeing 747 ជំនាន់ថ្មីមកដាក់ចូលជាសមាជិក Air Force One ទៀតផង។ ហេតុដែលលោក អាចនិយាយបានដូចនេះ ​ព្រោះលោក ដូណាល់ ត្រាំ ផ្ទាល់មានយន្តហោះផ្ទាល់ខ្លួនម៉ាក Boeing 757 ដែលលោកដាក់ឈ្មោះវាថា Trump Force One ជាស៊េរីលើ Air Force One ដែលជា Boeing 747 ។

ចង់ដឹងថា Air Force One និង Trump Force One ខុសគ្នាយ៉ាងណា សូមមើលការប្រៀបធៀបខាងក្រោមទាំងអស់គ្នា៖

Air Force One

  • ប្រភេតយន្តហោះ៖ Boeing 747-200B (២ គ្រឿង)
  • តម្លៃ៖ ៣២៥ លានដុល្លារ ក្នុងមួយគ្រឿង
  • ចំណាយសម្រាប់ប្រតិបត្តិការ៖​ ១៧៩ ៧៥០ ដុល្លារ ក្នុងមួយម៉ោង
  • អាយុកាល៖ មួយ ២៦ ឆ្នាំ មួយទៀត ២៥ ឆ្នាំ
  • ចម្ងាយចរ៖ ១២ ១៥០ គ.ម
  • តួប៊ីនស្លាប៖ ៤ ដូចគ្នា
  • ចំនូនជាន់ក្នុងយន្តហោះ៖ ២ ដូចគ្នា
  • ល្បឿន៖ ១១២៨,១៥ គ.ម/ម៉
  • ប្រវែង៖ ៧០,៤០ ម៉ែត្រ
  • ចំនួនអ្នកដំណើរ៖ អាចផ្ទុកបានលើសពី ៧០ នាក់ដូចគ្នា
  • ផ្ទះបាយ៖ ២ ដូចគ្នា
  • ការបន្ថែមពិសេស៖ ម៉ាស៊ីនរត់ចម្ងាយ និងបន្ទប់វះកាត់ដែលមានផ្ទុកឈាមរប់សប្រធានាធិបតីផ្ទាល់
  • ប្រព័ន្ធការពារ៖ ប្រព័ន្ធការពារមីស៊ីល ប្រព័ន្ធបង្វែរដានរ៉ាដាសត្រូវ អាចទប់នឹងគ្រាប់បែកផ្ដាច់ចរន្ត EMP ជាមួយនឹងប្រព័ន្ធសន្ទនា ដែលអាចផ្ញើទីតាំងរបស់ Air Force One ទៅកាន់សេតវិមានបាន។
  • អាចចាក់សាំងលើអាកាសបាន
  • អ្នកធ្លាប់ជិះល្បីៗ៖ Bill Clinton, Barack Obama
  • ថ្លៃសម្រាប់ទិញយន្តហោះថ្មី៖ ២,៧ ពាន់លានដុល្លារ សម្រាប់យន្តហោះ Boeing 747-8 ២​ គ្រឿង

Trump Force One

  • ប្រភេតយន្តហោះ៖ Boeing 757-200
  • តម្លៃ៖ ៣0 លានដុល្លារ
  • ចំណាយសម្រាប់ប្រតិបត្តិការ៖​ ៨ ០០០ដុល្លារ ក្នុងមួយម៉ោង
  • អាយុកាល៖ ២៥ ឆ្នាំ
  • ចម្ងាយចរ៖ ៧ ០៨១ គ.ម
  • តួប៊ីនស្លាប៖ ២
  • ចំនូនជាន់ក្នុងយន្តហោះ៖ ១
  • ល្បឿន៖ ៩៨០ គ.ម/ម៉
  • ប្រវែង៖ ៤៧,២៤ ម៉ែត្រ
  • ចំនួនអ្នកដំណើរ៖ ៤៣ នាក់
  • ផ្ទះបាយ៖ ១
  • ការបន្ថែមពិសេស៖ ខ្នើយមានប៉ាក់ឈ្មោះគ្រួសារលោក ត្រាំ និងប្រព័ន្ធកម្សាន្តដែលមានភាពយន្តជាង ១ ០០០ រឿង ជាមួយទូរទស្សន៍ HD ៥៧ អុីញ
  • ប្រព័ន្ធការពារ៖ គ្មាន
  • មិនអាចចាក់សាំងលើអាកាសបានឡើយ
  • អ្នកធ្លាប់ជិះល្បីៗ៖ Gary Busey, Dennis Rodman
  • ថ្លៃសម្រាប់ទិញយន្តហោះថ្មី៖ គ្មាន ព្រោះ Boeing 757 លែងមានសង្វាក់ផលិតកម្មហើយ។

ចុចអាន៖

ប្រភព៖ mensjournal ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់