• 2018-05-22 00:57:00
  • ចំណេះដឹង

ជឿ​ទេ បើ​​ប្រាប់​ថា​អាច​ផ្លាស់ប្ដូរ​ភាសា​លើ​កម្មវិធី​ Google Chrome បាន​?

  • 2018-05-22 00:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ Browser Chrome របស់​ Google មាន​មុខងារ​ជាច្រើន​ ក្នុង​ការ​សម្រួល​ការ​ប្រើប្រាស់​ចូល​វេបសាយ​នីមួយៗ​ ហើយ​ក្នុង​នោះ​ក៏​អាច​ផ្លាស់ប្ដូរ​ភាសា​តាម​តម្រូវ​ការ​ផង​ដែរ​។

ការ​ផ្លាស់ប្ដូរ​ភាសា​

១ បើក​កម្មវិធី​ Chrome browser > ចុច​លើ​ប៊ូតុង​មាន​សញ្ញា​ចុច​បី​គ្រាប់​បញ្ឈរ​នៅ​ផ្នែក​លើ​ជ្រុង​ស្ដាំ​។

២ ចុច​លើ​ជម្រើស​ Settings ឬ​ អាច​ចូល​ទៅ​កាន់​ Settings menu តាម​វិធី​ផ្សេង​ដោយ​ត្រង់​ប្រអប់​ Address bar របស់​ Chrome browser វាយ​បញ្ចូល​ឃ្លា​ chrome://settings/

៣ ចុច​រំកិល​ចុះ​ក្រោម​ រួច​ចុច​លើ​ Advanced ដើម្បី​បង្ហាញ​ជម្រើស​បន្ថែម​

៤ ចុច​រំកិល​ចុះ​ក្រោម​ រហូត​ឃើញ​ត្រង់​ផ្នែក​ Languages រួច​ចុច​លើ​ពាក្យ Language​

៥ អាច​បន្ថែម​ភាសា​ថ្មី​បាន​ ដោយ​ចុច​លើ​ Add languages

៦ ចុច​រំកិល​មើល​ភាសា​ណា​មួយ​ចង់​បាន​ រួច​ចុច​ប៊ូតុង​ Add នៅ​ផ្នែក​ក្រោម​ខាងស្ដាំ​។

៧ ភាសា​ថ្មី​ទើប​បាន​បញ្ចូល​នឹង​បង្ហាញ​នៅ​បញ្ជី​ខាងក្រោម​ បើ​មាន​ភាសា​ច្រើន​ បាន​ជ្រើសរើស​ អាច​ប្រើ​ប៊ូតុង​សញ្ញា​ចុច​បី​គ្រាប់​ នៅ​ខាងស្ដាំ​ក្បែរ​ភាសា​នីមួយៗ​ ដើម្បី​លុប​ ឬ តំរៀបលំដាប់ ឬ ​ជ្រើសរើស​ប្រើប្រាស់​បាន​។

ក្រោយ​ចង់​សព្វ​គ្រប់​ អាច​បិទ​កម្មវិធី​បាន​ ការ​ផ្លាស់ប្ដូរ​នឹង​រក្សាទុក​ និង​កែប្រែ​ដោយ​ស្វ័យប្រវត្តិ​។

ការ​បង្ហាញ​ភាសា​ថ្មី

ភាសា​ថ្មី​បាន​បន្ថែម​ បើ​ចង់​បើក​ដំណើរការ​ ឲ្យ​ Chrome ប្រើ​ភាសា​នេះ​ អាច​អនុវត្ត​វិធី​ដូចខាងក្រោម៖

១ ចូល​ទៅ​កាន់​ Languages settings របៀប​ចូល​ដូច​បង្ហាញ​ខាងលើ​រហូត​ដល់​ចំណុច​ទី​ ៤ ចុច​លើ​ប៊ូតុង​ Menu ខាងស្ដាំ​ក្បែរ​ភាសា​ចង់​បាន​។

២ ជ្រើសរើស​យក​ Display Google Chrome in this language.

៣ ប៊ូតុង​ Relaunch បង្ហាញ​ក្បែរ​នោះ​ ចុច​លើ​វា​ដើម្បី​បិទ​បើក​កម្មវិធី​ Chrome ក្នុង​ការ​កែប្រែ​ Settings ថ្មី​នេះ​។

ក្រោយ​ភាសា​ថ្មី​បាន​បើក​ដំណើរការ​ រាល់​ទំព័រ​វេបសាយ​មិន​មាន​បង្ហាញ​ប្រអប់​ Translate របស់​ Google Translate នោះ​ទេ​។

បើ​ចង់​បាន​ចូល​ទៅ​កាន់​ Languages settings រួច​ចុច​លើ​ប៊ូតុង​ Menu ក្បែរ​ភាសា​ចង់​បាន​ រួច​ជ្រើស​យក​ Offer to translate pages in this language៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់