• 2018-05-18 04:50:47
  • ព័ត៌មាន

អ្នក​ប្រើ Android ដឹង​តែ​កប់​ហ្មង! ពេល​នេះ​អ្នក​ប្រើ Steam អាច​លេង​ហ្គេម​កុំព្យូទ័រ​តាម​ទូរសព្ទ​ហើយ

  • 2018-05-18 04:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Valve ដែល​ជា​ផ្ដល់​សេវាកម្ម Game ល្បី​ៗ​តាម​កម្មវិធី Steam ដូចជា CS:GO និង​ Dota2 នោះ​ ពេល​នេះ​អាច​ឲ្យ​អ្នក​លេង​ហ្គេម​ទាំង​នោះ​លើ​ទូរសព្ទ​ដៃ​របស់​អ្នក​បាន​ហើយ ដោយ​ត​ភ្ជាប់​ទៅ​នឹង​កុំព្យូទ័រ ដោយ​ប្រើកម្មវិធី Steam Link។

Valve បាន​ដាក់ Steam Link ជំនាន់​សាក​ល្បង​លើ Play Store ហើយ សម្រាប់​ឲ្យ​ទូរសព្ទ​ដើរ​ដោយ​ Android អាច​ទៅ​ដោនឡូត​យក​បាន។ វិធី​ភ្ជាប់​នោះ គឺ​អ្នក​ត្រូវ​ភ្ជាប់​ទូរសព្ទ​របស់​អ្នក​ទៅ​កុំព្យូទ័រ​តាម​រយៈ​ប្រព័ន្ធ Wi-Fi កម្រិត ៥ GHz ហើយ​កុំព្យូទ័រ​នោះ​ ត្រូវ​តែ​ភ្ជាប់​នឹង Router ផ្ទាល់​ដោយ​ប្រើ​រន្ធ Ethernet តែ​ម្ដង។ គួរ​ឲ្យ​សោក​ស្ដាយ​ផង​ដែរ ដែល Steam Link មិន​ទាន់​អាច​ភ្ជាប់​តាម​អ៊ីនធឺណិត​ស៊ីមកាត​បាន។

អ្នក​ក៏​អាច​ប្រើ​ដៃ​បញ្ជា​នានា ដូចជា Steam Controller ឬ​ដៃ Xbox One ជា​ដើម ហើយ​ប្រើ​ត្រឹម​អេក្រង់​ទូរសព្ទ​ប៉ុណ្ណោះ​ ដើម្បី​លេង​ហ្គេម​ចេញ​ពី​កុំព្យូទ័រ​អ្នក។ ខាង Valve ក៏​បាន​និយាយ​ថា កម្មវិធី Steam Link នេះ​ក៏​នឹង​គាំ​ទ្រ Smart TV ដែល​ប្រើ Android ដូច​គ្នា​ដោយ​វា​អាច​គាំ​ទ្រ​កម្រិត​បញ្ចេញ​រូប​ភាព​ដល់​ទៅ 4K60fps ឯណោះ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ ខាង​ក្រុមហ៊ុន Valve​ ក៏​បាន​បញ្ជាក់​មក​ថា Stream Link ក៏​នឹង​ដំណើរ​ការ​លើ​ឧបករណ៍ iDevices ដូច​ជា iPhone និង Apple TV ក្នុង​ពេល​ខាង​មុខ​នេះ​ដែរ៕

ចុចអាន៖

ប្រភព៖ theverge ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់