• 2018-02-08 03:30:40
  • គន្លឹះ

Sabay ប្រាប់​តែ​មួយ​ស្នៀត​ ចង់​ដោនឡូតវីដេអូ​ Facebook,YouTube ងាយ​ដូច​បកចេក

  • 2018-02-08 03:30:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របៀប​ដោនឡូត​វីដេអូ​ពី Facebook មិន​ថា​ពពួក Android និង iPhone ឬ​ពី​ YouTube អី​ Sabay ធ្លាប់​បង្ហាញ​​ជា​ហូហែរ ដោយ​ឡែក​វិធី​ថ្មី​ដែល Sabay លើក​យក​មក​ចែក​រំលែកបន្ត​នេះ​បាន​ទាំង​នៅ​លើ​​កុំព្យូទ័រ និង​​ទូរសព្ទ​។

រូប​តំណាង

ចំណាំ៖ វិធីដោនឡូតដូចគ្នា គ្រាន់​​តែ Copy Link ពី​ Facebook,YouTube មក Past ជា​​ការ​​ស្រេច។

១៖ en.savefrom.net

វិបសាយ en.savefrom.net នេះ​ល្អ​ងាយ​ប្រើ អាច​ដោនឡូត​បាន​ទាំង​អស់​រួម​ទាំង URL Youtube, Facebook ក្នុង​ពេល​តែ​មួយ ហើយ​ថែម​ទាំង​គ្មាន​សារ​ពាណិជ្ជកម្ម​លោត​រញ៉េរញ៉ៃ ចំណែក​វិធី​ដោនឡូត​ប្រិយមិត្ត​អាច​អនុវត្ត​តាម​រូប​។

២៖ getfbstuff.com

វិបសាយ getfbstuff.com ក៏​ជា​វិបសាយ​ពេញ​និយម​មួយ​ដែរ​សម្រាប់​ការ​ដោនឡូត​វីដេអូ​ពី Youtube និង Facebook ងាយៗ ចំណាយ​ពេល​តិច ដោនឡូត​បាន​ HD ហើយ​វា Support គ្រប់ Browser ទាំង​អស់ ចំណែក​​វិធី​ដោនឡូត​ប្រិយមិត្ត​អាច​អនុវត្ត​តាម​រូប​។

៣៖ fbdown.net

វិបសាយ fbdown.net ជា​វិបសាយ​ពេញ​និយម​មួយ​ដែរ​សម្រាប់​ការ​ដោនឡូត​វីដេអូ​ពី Youtube និង Facebook ងាយៗ ដោនឡូត​បាន​ HD ហើយ​វា Support គ្រប់ Browser ទាំងអស់​ជាពិសេស Safari លើ iPhone ចំណែក​​វិធី​ដោនឡូត​ប្រិយមិត្ត​អាច​អនុវត្ត​តាម​រូប​។

៤៖ downvids.net

វិបសាយ downvids.net មិន​សូវ​ជាពេញ​និយម​ប៉ុន្មាន​ទេ ព្រោះ​វា​មាន Interface មិន​សូវ​ទាក់ទាញ តែ​យ៉ាង​ណា​មុខងារ​ពិសេស​របស់​វា​ក៏​​មិន​ចាញ់​វិបសាយ​ទាំង​បី​ខាង​លើ​ដែរ អាច​ដោនឡូត​វីដេអូ​បាន​ HD ទាំង Youtube និង Facebook ចំណែក​​វិធី​ដោនឡូត​ប្រិយមិត្ត​អាច​អនុវត្ត​តាម​រូប​។

៥៖ downloadvideosfrom.com

វិបសាយ downloadvideosfrom.com ចុង​ក្រោយ​នេះ សម្រាប់​ក្រុម​ការងារ Sabay ​សូម​ Rate ឲ្យ​ផ្កាយ ៥ ព្រោះ​វា​ល្អ មាន​មុខងារ​ច្រើន និង​ដោនឡូត Linkពី​វិបសាយ​ណាមួយ​ក៏បាន​ដែរ តាម​ចិត្ត​ចង់ បានវីដេអូ HD ហើយ​ចំណាយ​ពេល​តិច​បំផុត តោះ​! នៅ​ចាំអីទៀត។

ចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ រក្សា

មតិយោបល់