- 2017-12-27 02:49:46
- ព័ត៌មាន
ក្រុមហ៊ុនជប៉ុន ល្បីខ្លាំងនៅអាមេរិក Mitsubishi បន្តចេញលក់ Outlander Sel ស៊េរីឆ្នាំ ២០១៨
- 2017-12-27 02:49:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនជប៉ុន ល្បីខ្លាំងនៅអាមេរិក Mitsubishi បន្តចេញលក់ Outlander Sel ស៊េរីឆ្នាំ ២០១៨
ចន្លោះមិនឃើញ
Outlander ត្រូវបានគេស្គាល់ជាត្រកូលល្បីឈ្មោះរបស់ក្រុមហ៊ុន Mitsubishi ដែលមានភាពល្បីល្បាញតាំងពី ២ ទសវត្សមុនក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្រុមហ៊ុនមានដើមកំណើតនៅជប៉ុនមួយនេះ ក៏បន្តចេញលក់រថយន្តប្រភេទ SUV ម៉ូដែល Outlander Sel ស៊េរីឆ្នាំ ២០១៨ ដែលមានតម្លៃ ៣២,៣៩០ ដុល្លារ ។
រចនាតួខ្លួនខាងក្នុងមានពណ៌ខ្មៅ បំពាក់អេក្រង់ទំហំ ៧ អ៊ីញ អមបាស Rockford Fosgate ចំនួន ៩ គ្រាប់ និងប្រើកៅអីចុចបញ្ជា (Power Seat) បន្សំមុខងារពិសេសមួយចំនួនផ្សេងទៀតរួមមានការផ្ដល់ដំណឹងនៅពេលថយរថយន្ត (Rear-Cross Traffic Alert), មុខងារ Blind-spot Monitoring, មុខងារបើកឃ្លុបក្រោយឆ្លាតវៃ (Power Liftgate) និងមុខងារ Power Folding Mirror។ ថ្វីបើមានការបញ្ជាក់ថាក្នុងរថយន្តមានកៅអី ៣ ជួរ ប៉ុន្តែផ្នែកជួរខាងក្រោយ មិនធំទូលាយដូចពពួករថយន្ត Chevrolet Tahoe ឬ Chrysler Pacifica នោះឡើយ ផ្ទុយទៅវិញអាចប្រើសម្រាប់ដាក់ឲ្យក្មេងអង្គុយឬក្នុងករណីចាំបាច់ណាមួយប៉ុណ្ណោះ។
ចំពោះកម្លាំងម៉ាស៊ីនត្រកូល Outlander ជំនាន់ក្រោយនេះ ប្រើនូវម៉ាស៊ីន Inline-Four ចំណុះ ២.៤ លីត្រ ផលិតកម្លាំងបាន ១៦៦ សេះ ប្រើចង្កឹះលេខស្វ័យប្រវត្តិ មានទាំងប្រភេទរត់ដោយកង់ក្រោយនិងកង់ទាំង ៤ ហើយប្រើប្រាស់ហ្គាស ម្ល៉ោះក្នុងក្រុងស៊ី ៣៨ គ.មក្នុងមួយ Gallon (១ Galoon = ៣.៧៨ លីត្រ) និងក្រៅក្រុង ៤១ គ.មក្នុងមួយ Gallon។
ប្រភព: http://autoweek.com/article/car-reviews/2018-mitsubishi-outlander-sel-drive-review-modern-looks-classic-formula
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ: