• 2015-10-01 15:24:57
  • ព័ត៌មាន
ពាណិជ្ជកម្ម​អេឡិចត្រូូនិក​និង​ទូរគមនាគមន៍ ជំនាញ​ថ្មី​ពីរ​បណ្តុះ​ត្រូវ​ទីផ្សារ​ការងារ ពាណិជ្ជកម្ម​អេឡិចត្រូូនិក​និង​ទូរគមនាគមន៍ ជំនាញ​ថ្មី​ពីរ​បណ្តុះ​ត្រូវ​...
  • 2015-10-01 15:24:57
  • ព័ត៌មាន

ដោយ​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​​ព័ត៌មាន​វិទ្យា​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ការ​អភិវឌ្ឍន៍​ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ហៅ​កាត់ NIPTICT បាន​ដាក់​បញ្ចូល​ជំនាញ​បច្ចេកវិទ្យា​ថ្មី​ចំនួន​ពីរ ដែល​សិស្ស​និស្សិត​អាច​ជ្រើសរើស​សិក្សា​។ ជំនាញ​ថ្មី​ទាំង​ពីរ​នេះ​មាន​ "ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ភស្តុភារ (E-commerce & Logistics)” និង​ "ទូរគមនាគមន៍ និង​បណ្ដាញ​កុំព្យូទ័រ (Telecoms & Networking)” ដែល​​ជំនាញ​ទាំង​ពីរ​នេះពុំ​ទាន់​​មាន​​​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​វិទ្យាស្ថាន​ឬ​សាកលវិទ្យាល័យ​​បច្ចេកវិទ្យា​ល្បី​ៗ​ណាមួយ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។