- 2017-12-16 23:02:00
- ប្រវត្តិបច្ចេកវិទ្យា
មិនដឹងសោះ OPPO ធ្លាប់ផលិតស្មាតហ្វូនស្ដើងជាងគេដំបូងបំផុតលើលោក
- 2017-12-16 23:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដឹងសោះ OPPO ធ្លាប់ផលិតស្មាតហ្វូនស្ដើងជាងគេដំបូងបំផុតលើលោក
ចន្លោះមិនឃើញ
Oppo Electronics Corp. ជាក្រុមហ៊ុនអេឡិចត្រូនិករបស់ប្រទេសចិន មានការិយាល័យកណ្ដាលក្នុងទីក្រុងក្វាងទុង។ ផលិតផលសំខាន់ៗរបស់ OPPO រួមមាន ស្មាតហ្វូន, ម៉ាស៊ីនចាក់ចម្រៀង Blu-ray និងឧបករណ៍អេឡិចត្រូនិកជាច្រើនប្រភេទទៀត។ ស្លាកយីហោ OPPO លេចឡើងក្នុងប្រទេសចិន នាឆ្នាំ ២០០៤ ហើយបានសាយភាយទៅក្នុងប្រទេសមួយចំនួនធំទៀតក្នុងពិភពលោក។
ផ្អែមតាមរបាយការណ៍ពី IDC នាត្រីមាសទី ១ ឆ្នាំ ២០១៧ OPPO ជាប់ចំណាត់ថ្នាក់ទី ១៦ ក្នុងតារាងស្មាតហ្វូនពិភពលោក ស្របពេលក្នុងប្រទេសចិននៅឆ្នាំ ២០១៦ ជាប់លេខ ១៤។ ក្រុមហ៊ុនចិនមួយនេះត្រូវបានគេស្គាល់ មានគោលដៅផលិតស្មាតហ្វូនសម្រាប់យុវវ័យនិងអ្នកមានចំណូលទាប។
+ការបែងចែកសាខា:
ក្រៅពី OPPO ធំក្នុងប្រទេសចិន មាននៅមីយ៉ាន់ម៉ា, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, ថៃ, ស្រីលង្កា, ប៉ាគីស្ថាន, បង់ក្លាដេស និងឥណ្ឌូណេស៊ី។ ចំណែកឯ OPPO Digital មានដាច់ដោយឡែកពីគេ បង្កើតនាឆ្នាំ ២០០៤ ក្នុងទីក្រុង Mountain View រដ្ឋ California សហរដ្ឋអាមេរិក ផ្តោតសំខាន់លើការលើកក្បាល DVD, ម៉ាស៊ីនចាក់ Disc Blu-ray ហើយផលិតផលដំបូងបង្អស់របស់ខ្លួនគឺម៉ូដែល OPPO OPDV971H Up-Converting Universal DVD Player។
+ផលិតផល:
OPPO ចូលទីផ្សារស្មាតហ្វូននៅអំឡុងឆ្នាំ ២០០៨ ដោយការពេញនិយមស្មាតហ្វូនទើបកើតមានឡើងនៅខែកញ្ញា ឆ្នាំ ២០១៣ នៃម៉ូដែល N1 ហើយជោគជ័យខ្លាំងលើ N3 នៅដើមឆ្នាំ ២០១៦ មានតម្លៃ ៤៤៩ ដុល្លារ។ ចំពោះ Find 7 ជាស្មាតហ្វូនមួយផ្សេងទៀតប្រើ RAM 3GB មាន CPU Quad-Core ល្បឿន 2.5GHz និងម៉ូដែល Find Fa ខុសគ្នាត្រង់កម្រិតអេក្រង់ 1080p ប្រកាសនៅថ្ងៃទី ១៩ មិនា ឆ្នាំ ២០១៤ ហើយចេញលក់នៅខែមេសា ដោយវាមានការរចនាស្រដៀងម៉ូដែល OnePlus One។
រហូតចូលឆ្នាំ ២០១៤ ខែវិច្ឆិកា ម៉ូដែល R5 បានបង្ហាញខ្លួន ជាប់កិត្តិនាមជា ស្មាតហ្វូនមានកម្រាស់ស្តើងបំផុតក្នុងលោក ត្រឹម ៤.៨៥មម ប្រើថ្មថាមពលថ្ម 2,000mAh គាំទ្រមុខងារសាករហ័សត្រឹម ៣០ នាទីសាកឡើង ៧៥ ភាគរយ ដោយប្រើឈីប Snapdragon 615 Octa-Core ល្បឿន ២.១GHz។ នៅខែមិថុនាឆ្នាំ ២០១៦ OPPO ក្លាយជាក្រុមហ៊ុនលំដាប់ទី ១ ក្នុងប្រទេសចិន ចែកចាយស្មាតហ្វូនទៅកាន់បណ្តាហាងជាង ២០ មុឺនកន្លែងក្នុងស្រុក។
OPPO ប្រែឈ្មោះជាស្មាតហ្វូនអ្នកជំនាញ Selfie ក្រោយចេញម៉ូដែល F1s នៅឥណ្ឌា នាថ្ងៃទី ៣ សីហា ឆ្នាំ ២០១៦ ប្រើកាមេរ៉ា 16MP នៅខាងមុខ និងខាងក្រោយ 13MP មានគាំទ្រមុខងារស្កេនខ្ចៅដៃ ប្រើឈីប MediTek MT6750 មាន RAM 3GB និង GPU ប្រភេទ Mali-T860 MP2។ កាលនោះ F1s ចេញដំបូងថ្លៃជាង ៣០០ ដុល្លារ។
ក្បាលចាក់ម៉ូដែល BDP-93 បានលេចមុខនៅឆ្នាំ ២០១០ គាំទ្រមុខងារ 3D និងរន្ធដោត HDMI ២ គ្រាប់។ តាមពីក្រោយដោយម៉ូដែល BDP-95 រហូតវិវត្តដល់ BDP-103D នាខែតុលា ឆ្នាំ ២០១៣ ហើយជាម៉ូដែលដំបូងមានប្រើបច្ចេកវិទ្យា Darbee Visual Presense។
នៅឆ្នាំ ២០១៤ ក្រុមហ៊ុន OPPO បានប្រកាសនូវកាសត្រចៀកជំនាន់ចុងក្រោយ ម៉ូដែល PM-1 និង PM-2 បន្សំនឹងឈុតអំព្លី HA-1 ដោយរំលងមួយឆ្នាំមានចេញម៉ូដែល HA-2 គាំទ្រការប្រើជាមួយ Android និង iOS តាមរយៈរន្ធ micro USB និង USB Cable ពីកុំព្យូទ័រ។
+ការបង្កើតថ្មីនៃផលិតផលនីមួយៗ:
+ដៃគូសហការ:
ជោគជ័យលើការដេញថ្លៃខ្លាចជាម្ចាស់ឧបត្ថម្ភឲ្យក្រុមកីឡា Circket របស់ឥណ្ឌា ដោយមានសិទ្ធអាចបោះ Logo លើឈុតរបស់ពួកគេចាប់ពីឆ្នាំ ២០១៧-២០២២ ។ ដោយក្រុមជម្រើសជាតិកីឡា Cricket នឹងបង្ហាញខ្លួនលើឆាកអន្តរជាតិ ២៥៩ ប្រកួត រួមបញ្ចូលទាំងជំនួបនៅ World Cup 2019 នៅចក្រភពអង់គ្លេស និង ២០២០ T20 World Cup នៅអូស្ត្រាលី។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ: