• 2017-12-13 01:48:04
  • គន្លឹះ

ចង់ប្តូរភាសាប្រព័ន្ធលើ Windows 10 អាចសាកល្បងតាមវិធីទាំងនេះបាន

  • 2017-12-13 01:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​អ្នក​ដំឡើង​ប្រតិបត្តិការ Windows 10 អ្នក​នឹង​មាន​ជម្រើស​ក្នុង​ការ​ផ្លាស់ប្ដូរ System languages តែ​បើ​អ្នក​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​វា​ពេល​ក្រោយ ដោយ​ប្រព័ន្ធ​អ្នក​ប្រើ​មាន​ភាសា​អ្នក​មិន​យល់​នោះ អ្នក​អាច​ធ្វើ​បាន​ដោយ​អនុវត្ត​តាម​វិធី​ខាងក្រោម​។ 

របៀប​ផ្លាស់ប្ដូរ​ System language ដោយសង្ខេប

  • ចូល​ទៅ​កាន់ Start > Settings > Time & language។
  • ចុច​លើ Tab ឈ្មោះ Region & language។
  • នៅ​ក្រោម Languages ចុច​លើ Add a language ហើយ​ជ្រើសរើស​ភាសា​អ្នក​ចង់​បាន​ពី​ក្នុង​បញ្ជី​។
  • ត្រលប់​ទៅ​កាន់ Tab ឈ្មោះ Region & language អ្នក​ចុច​លើ​ប៊ូតុង Options សម្រាប់​ភាសា​ថ្មី ដើម្បី​ត្រួត​ពិនិត្យ​ថា​បើ​សិន​ជា​អ្នក​ត្រូវការ Download នូវ​សំណុំ​ភាសា​ថ្មី (Language pack)។
  • ដើម្បី​ប្រើប្រាស់​ភាសា​ថ្មី​ទៅ​កាន់​ប្រព័ន្ធ អ្នក​ចុច​លើ Set as default។ អ្នក​ត្រូវការ​បិទ​បើក​កុំព្យូទ័រ​សម្រាប់​ការ​ផ្លាស់ប្ដូរ​នេះ​។ 

អ្នក​អាច​ពិនិត្យ​មើល​ដំណាក់កាល​ទាំង​នេះ​ដោយ​មាន​ភ្ជាប់​ជាមួយ​រូបភាព​បង្ហាញ​នៅ​ខាងក្រោម​។ 

ចូល​ប្រើ​ Time and Language

  • ជម្រើស Region & language ស្ថិត​ក្នុង System settings។ អ្នក​ចុច​លើ​ប៊ូតុង Start រួច​ចុច​លើ icon Gear ដូច​បង្ហាញ​ក្នុង​រូប​នៅ​ផ្នែក​ខាងឆ្វេង​នៃ Start menu។ 
  • នៅ​លើ​អេក្រង់ Windows Settings ចុច​លើ Time & language

ការ​បន្ថែម​ភាសា​មួយ​

  • ដើម្បី​បន្ថែម​ភាសា អ្នក​ចុច​លើ Region & language នៅ​ផ្នែក​ខាងឆ្វេង​នៃ​អេក្រង់ Time & language ហើយ​បន្ទាប់​មក​ចុច​លើ Add a language នៅ​ខាងស្តាំ​។
  • អ្នក​អាច​ពិនិត្យ​មើល​លើ​បញ្ជី​ភាសា អ្នក​ត្រូវការ​លើ​ផ្ទាំង Add a language រួច​ចុច​លើ​ភាសា​នោះ​។ អ្នក​ក៏​អាច​ស្វែងរក​ភាសា​ត្រង់​ប្រអប់​ស្រាវជ្រាវ​ផង​ដែរ​។ 

ទាញ​យក Language Pack និង​ជម្រើស​ដទៃ​ទៀត​

  • ពេល​អ្នក​ជ្រើសរើស​ភាសា វា​នឹង​បន្ថែម​ទៅ​កាន់​បញ្ជី​ក្រោម Languages ត្រង់​អេក្រង់ Region & Language។ ប្រសិនបើ​អ្នក​ត្រូវការ​ទាញ​យក​ភាសា​ថ្មី (Language pack) អ្នក​នឹង​ឃើញ Language pack available ក្រោម​ឈ្មោះ​ភាសា ហើយ​ដើម្បី​ទាញ​យក​ភាសា​ថ្មី​នោះ អ្នក​អាច​ចុច​លើ​ភាសា រួច​ចុច​លើ Options។ 
  • ពេល​អ្នក​ចូល Options សម្រាប់​ភាសា​ដែល​បាន​ជ្រើសរើស អ្នក​នឹង​ឃើញ Searching Windows Update for language features ក្រោម Language options។ ពេល​ដំណើរការ​បញ្ចប់ អ្នក​នឹង​ឃើញ​មាន Basic typing, Handwriting និង Speech ដោយ​មាន​ប៊ូតុង Download ជាមួយ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Download លើ​ជម្រើស​ណា​មួយ​អ្នក​ចង់​បាន​។ មួយវិញទៀត ពេល Language pack មាន​ក្នុង​កំណែទម្រង់ Windows អ្នក​នឹង​ឃើញ​ប៊ូតុង Download ក្រោម Download language pack។ អ្នក​ចុច​ប៊ូតុង Download ដើម្បី​ដំឡើង​សំណុំ​ភាសា ព្រោះ​អ្នក​មិន​អាច​ប្រើ​ភាសា ដោយ​មិន​ដំឡើង​សំណុំ​ភាសា (Language pack) បាន​នោះ​ទេ​។
  • ពេល Basic typing បាន​ទាញ​យក អ្នក​នឹង​ឃើញ​បញ្ជី Spell checking ដោយ​មាន​ជម្រើស​ដូចជា Traditional and new spellings, Traditional spelling និង New spelling រួច​ជ្រើសរើស​ជម្រើស​អ្នក​ចង់​បាន​។ 
  • ពេល​សំណុំ​ភាសា​បាន​ដំឡើង អ្នក​នឹង​ឃើញ​សារ​មួយ Language pack installed។ ជម្រើស Handwriting និង Speech ប្រហែល​ជា​មិន​ឃើញ​មាន​សម្រាប់​ភាសា​បាន​ជ្រើសរើស​នោះ​ទេ​។ ប្រសិនបើ​មាន​ឃើញ អ្នក​ចុច​លើ Settings ដើម្បី​ប្រើ​ជម្រើស​នោះ​។ បន្ទាប់​មក​ចុច​លើ​សញ្ញា​ព្រួញ​នៅ​ខាងលើ​ផ្នែក​ខាងឆ្វេង​លើ​ផ្ទាំង Window ដើម្បី​ត្រលប់​ទៅ​កាន់​អេក្រង់ Region & language។

បន្ថែម Keyboard

  • ជា​ធម្មតា Keyboard ស្តង់ដារ​បាន​បន្ថែម​ជា Default សម្រាប់​ភាសា​អ្នក​បាន​ជ្រើសរើស​។ ប្រសិនបើ​អ្នក​ចង់​បន្ថែម Keyboard ថ្មី អ្នក​ចុច​លើ Add a keyboard ហើយ​ជ្រើសរើស​មួយ​ណា​ក្នុង​បញ្ជី​។ 

កំណត់​ភាសា​ជា Default

  • ដើម្បី​កំណត់​ភាសា​ថ្មី​ជា Default អ្នក​ចុច​ភាសា​ណា​មួយ​លើ​អេក្រង់ Region & language រួច​ចុច​លើ Set as default។ បន្ទាប់​មក​បិទ​បើក​កុំព្យូទ័រ ឬ Log out រួច Log in ចូល​ដើម្បី​ប្រើ​ភាសា​ថ្មី​នេះ​។ 
  • ពេល​អ្នក​មាន​ច្រើន​ជាង​មួយ​ភាសា​លើ​អេក្រង់ Region & language អ្នក​នឹង​ឃើញ​ភាសា​ទាំង​នេះ​បង្ហាញ​នៅ​ផ្នែក​ខាងស្តាំ​នៃ Taskbar ក្បែរ​នឹង​កាល​បរិច្ឆេទ​។ 

អនុវត្ត​ការ​ប្តូរ​ភាសា​ទាំង​ស្រុង​លើ System

  • ប្រសិនបើ​អ្នក​ចង់​ប្រើ​ភាសា​ថ្មី​អ្នក​ជ្រើសរើស​ខាង​លើ​នៅ​លើ​អេក្រង់ Welcome និង​បណ្ដាល​គណនី​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត អ្នក​ត្រូវ​ចូល​ប្រើ​តាម Control Panel ដើម្បី​អនុវត្ត​ការ​ផ្លាស់ប្ដូរ​ភាសា​លើ System ទាំងស្រុង។  អ្នក​វាយ​បញ្ចូល​ពាក្យ Control ក្នុង​ប្រអប់ Search លើ Taskbar រួច​ចុច​លើ Control Panel ក្រោម Best match។ 
  • នៅ​ជ្រុង​ខាងស្តាំ​ផ្ទាំង Control Panel អ្នក​អាច​ជ្រើសរើស​បង្ហាញ icon ធំ ឬ​តូច​ដោយ​មាន Large icons ឬ Small icons ពី View by។ 
  • ត្រង់​អេក្រង់ Adjust your computer's settings ចុច​លើ Region។ 
  • លើ​ផ្ទាំង Region ចុច​លើ Tab ឈ្មោះ Administrative រួច​ចុច​លើ Copy settings។
  • ត្រង់​ផ្ទាំង Welcome screen and new user accounts settings ចុច​លើ​ប្រអប់​ទាំង​ពីរ​ក្រោម​ផ្នែក Copy your current settings to:។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង OK ហើយ​បិទ​បើក​កុំព្យូទ័រ​។ 

របៀប​លុប​ភាសា​ពី Windows 10

១. ការ​លុប​ភាសា​ពី Language Preferences

  • ពេល​អ្នក​មាន​ច្រើន​ជាង​មួយ​ភាសា អ្នក​អាច​ចុច​ត្រង់​ភាសា​សម្រាប់​ផ្លាស់ប្ដូរ​​(Language indicator) នៅ​លើ Taskbar ហើយ​ចុច​លើ Language preferences។ 
  • អ្នក​មិន​អាច​លុប​ភាសា​របស់ System មាន​ប្រើ​ស្រាប់​នោះ​ទេ។ អ្នក​ត្រូវការ​ជ្រើសរើស​ភាសា​ដទៃ​ជា Default រួច​ចុច​លើ​ភាសា​អ្នក​ចង់​លុប​លើ​អេក្រង់ Region & language បន្ទាប់​មក​ចុច Remove។ 

២. របៀប​លុប​នូវ​សំណុំ​ភាសា (Language packs)

  • ប្រសិនបើ​អ្នក​ចង់​លុប​ភាសា​ណា​មួយ​អ្នក​មិន​ចង់​ប្រើ អ្នក​អាច​ចុច​លើ Windows key + R ដើម្បី​បើក​ផ្ទាំង Run រួច​វាយ​បញ្ចូល cmd.exe ក្នុង​ផ្ទាំង​បើក​នោះ ហើយ​ចុច OK ក្នុង​ការ​បើក​ផ្ទាំង​កម្មវិធី​សម្រាប់​បញ្ចូល​ពាក្យ​បញ្ជា​។ ចំណាំ ប្រសិនបើ​អ្នក​លុប​នូវ Language pack ណាមួយ ពេល​អ្នក​ចង់​បន្ថែម​ភាសា​នោះ​វិញ​ម្តង​ទៀត អ្នក​នឹង​មាន​បញ្ហា​ក្នុង​ការ​ដំឡើង Language pack ម្តង​ទៀត​។ 
  • អ្នក​វាយ​បញ្ចូល Lpksetup /u រួច Enter។
  • អ្នក​នឹង​ឃើញ​ផ្ទាំង Install or uninstall display languages រួច​ចុច​លើ​ភាសា​អ្នក​ចង់​លុប បន្ទាប់​មក​ចុច Next។ 
  • អ្នក​រង់ចាំ​ដំណើរការ​ចប់​សព្វ​គ្រប់ រួច​ចុច​ប៊ូតុង Close ដើម្បី​បិទ​ផ្ទាំង​នេះ។ ក្រោយ​មក​ទៀត  បិទ​បើក​កុំព្យូទ័រ​ដើម្បី​បំពេញ​ដំណើរការ​របស់​ប្រព័ន្ធ​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ makeuseof ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់