• 2017-12-07 12:42:20
  • ព័ត៌មាន

Jaguar ​ត្រៀម​ប្រជែង​ជាមួយ​ Audi, Tesla ​និង​ Porsche ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនីក្តៅគគុក​ឆ្នាំ​ក្រោយ​នេះ​

  • 2017-12-07 12:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុត្រ​សម្ព័ន្ធ​ Jaguar រ​បស់​ក្រុមហ៊ុន​រថយន្ត​មេ​អង់គ្លេស​ Jaguar Land Rover (JLR) ​សម្លឹង​ពី​ការ​ផ្តួល​ Audi, Tesla ​និង​ Porsche ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​លក់​រថយន្ត​អគ្គិសនី​បន្ទាប់​ពី​ខ្លួន​ប្រកាស​ថា​នឹង​បង្ហាញ​សង្វាក់​ផលិតកម្ម​នៃ​រថយន្ត​អគ្គិសនី​ I-Pace ​ដំបូង​គេ​នៅ​ខែ​មិនា​ឆ្នាំ​ក្រោយ​ ។

ក្រុមហ៊ុន​ Jaguar ​និយាយ​ថា​ រថយន្ត​អគ្គិសនី​Jaguar I-Pace ​ប្រភេទ​ SUV ​នឹង​លក់​នៅ​ឆ្នាំ​ ២០១៨ ​ដោយ​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​ជាក់លាក់​បន្ថែម​ទៀត​ពី​រថយន្ត​នេះ​ ។ ចំណែក​ក្រុមហ៊ុន​អាល្លឺម៉ង់​ Audi ​និយាយ​ថា​ ខ្លួន​នឹង​បង្ហាញ​រថយន្ត​អគ្គិសនី​ e-tron ​ប្រភេទ​ SUV ​នៅ​ឆ្នាំ​ក្រោយ​ដែរ​តែ​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​រថយន្ត​ LMC Automotive ​និយាយ​ថា​ ការ​ផលិត​របស់​ Audi​នឹងពន្យា​ពេល​រហូត​ដល់​ដើម​ឆ្នាំ​ ២០១៩ ​ដោយ​បាន​ដក​ស្រង់​របាយ​ការណ៍​មួយ​ពី​ក្រុមហ៊ុន​មេ​ Audi ​ហើយ​ LMC ​ជឿជាក់​ថា​មេ​ Volkswagen Group ​របស់​ Porsche ​នឹង​លក់​រថយន្ត​អគ្គិសនី​ Porsche Mission E ​ប្រភេទ​ sedan ​នៅ​ដំណាច់​ឆ្នាំ​ ២០១៨​ពោល​គឺ​បន្ទាប់​ពី​ Jaguar ។

ក្រុមហ៊ុន​ Jaguar ​មិន​បាន​លម្អិត​បន្ថែម​ពី​រថយន្ត​ I-Pace នោះ​ទេ​តែ​នៅ​ឯ​ការ​បង្ហាញ​រថយន្ត​គំរូ​ដើម​ I-Pace ​កាល​ពី​ឆ្នាំ​មុន​ក្រុមហ៊ុន​និយាយ​ថា​ ការ​ផលិត​រថយន្ត​អាច​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ច្រើន​ជាង​ ៥០០ ​គីឡូម៉ែត្រ​ស្ថិត​ក្រោម​នីតិវិធី​តេស្ត​បើក​បរ​អឺរ៉ុប​ថ្មី​ និង​ចម្ងាយ​ជាង​ ៣៥៥ ​គីឡូម៉ែត្រ​ស្ថិត​ក្រោម​ការ​វាស់ស្ទង់​ពី​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អាមេរិក​ ។ បន្ទះ​ថាមពល​ថ្ម​របស់​វា​នឹង​សាក​ថ្ម​ពី​ ០% ​ទៅ​ ៨០% ​អំឡុង​ពេល​សម្រាក​រយៈ​ពេល​ខ្លី​ដោយ​ប្រើប្រាស់​ដុំ​សាក​លឿន​ឆាប់​រហ័ស​កម្លាំង​ ៥០​គីឡូវ៉ាត់​ម៉ោង​ ។

ចំណែក​រថយន្ត​របស់​ Audi ​វិញ​ធ្វើ​ដំណើរ​បាន​ ៥០០​គីឡូមែត្រ​ពី​ថាមពល​ថ្ម​កម្លាំង​ ៩៥ ​គីឡូវ៉ាត់​ខណៈ​ Porsche ​អះ​អាង​ថា​ Mission E ​ក៏​ធ្វើ​ដំណើរ​បាន​ ៥០០ ​គីឡូម៉ែត្រ​ដែរ​ ។ I-Pace ​នឹង​ត្រូវ​បាន​ផលិត​នៅ​ឯ​រោងចក្រ​ជាប់​កុងត្រា​ Magna Steyr ​ក្នុង​ក្រុង​ Graz ​ប្រទេស​អូទ្រីស​ព្រោះ​រោងចក្រ​ Jof ​ក្នុង​ប្រទេស​អង់គ្លេស​របស់​ Jaguar ​ជួប​បញ្ហា​ ។

ប្រភព៖ autonews ប្រែ​សម្រួល៖ សិរីបុទ្រ

មតិយោបល់