• 2017-11-29 02:43:43
  • ព័ត៌មាន

Stops Near Me ចេញ​កំណែ​ថ្មី​អាច​ប្រើ​លើ IOS 11 បាន​ហើយ

  • 2017-11-29 02:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

App មួយ​ដែល​មាន​ឈ្មោះ​ថា Stops Near Me Phnom Penh Bus ដែល​បង្កើត​ឡើង​ដោយ Developer មួយ​រូប លោក Malypoeur Plong បាន​ចេញ​កំណែ​ទំ​រង់​ថ្មី​អាច​ប្រើ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ IOS 11 បានហើយ។

App នេះ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ ដល់​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​សាធារណៈ​ ដោយមិន​​បាច់​ពិបាក​ទៅ​អង្គុយ​រង់​ចាំ ដោយ​គ្រាន់​តែ​ឆែក​មើល App នោះ​អ្នក​ក៏​អាច​​ស្វែង​រក​ចំណត់​ឡាន​ក្រុង​ដែល​មាន​ទីតាំង​នៅ​ជិត​អ្នក ។

អាច​ឲ្យ​យើង​មើល​ដឹង​ទីតាំង​រថយន្ត​ក្រុង​កំពុង​ដំណើរ​ការ ដឹង​ពី​ពេល​វេលា​មក​ដល់​មិន​ពិបាក​រង​ចាំ អាច​​ប្រាប់​បី​ទិស​ដៅ​ដំណើរ​ការ​របស់​រថយន្ត​ក្រុង​នេះ កំណត់​ពេល​វេលា​ដែល​រថយន្ត​ក្រុង​នឹង​ជិត​មក​កន្លែង​រង​ចាំ​របស់​អ្នក​មុន​ តាម​រយះ​ការ​ភ្ជាប់​ប្រព័ន្ធ GPS ផ្ទាល់​ខ្លួន និង​អាច​ដឹង​ពី​គម្រោង​ធ្វើ​ដំណើរ​របស់​រថយន្ត​ក្រុង​សាធារណៈ។

អាច Download បាន​នៅ​ទី​នេះ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់