• 2017-10-29 03:41:36
  • ព័ត៌មាន

រក​ឃើញ​តួ​ឯក​ម៉ូដែល​ ​Windows Phone​ ​គេ​និយម​ប្រើ​ច្រើន​បំផុត​ក្នុង​លោក

  • 2017-10-29 03:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AdDuplex​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដែល​ជួយ​ ​Windows Phone​ ​អភិវឌ្ឍ​ការ​ផ្សព្វផ្សាយ​កម្មវិធី​ដោយ​ឥត​គិត​ថ្លៃ។ ទិន្នន័យ​ជា​ច្រើន​ទាក់ទង​នឹង​ទូរសព្ទ​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ ​AdDuplex បាន​បង្ហើប​ជា​ច្រើន​ ​ដូច​ជា​ ​Windows Phone 8.1​ ​ជា​ប្រព័ន្ធ​ដំណើរការ​ពេញ​និយម​បំផុត​នៃ​ ​Windows Phone​ ​សរុប​ ​មាន​អ្នក​ប្រើ​ដល់​ ​៧៣.៨%​ ​តាម​ពី​ក្រោយ​ដោយ​ ​Windows 10 Mobile​ ​មាន​ ​ ២០.៩%

ចំណែក​ឯ​ទូរសព្ទ​ដែល​គេ​និយម​ប្រើ​បំផុត​នៃ​ត្រកូល​ ​Windows Phone​ ​គឺ​ម៉ូដែល៖

  • Microsoft Lumia 535​ ​ដែល​មាន​​ ១៣%
  • Lumia 640​ ​មាន​ ​១០.២%
  • Lumia 520 មាន​ ​១២.៩% (ឈរ​លំដាប់​កំពូល​កាល​ពី​ខែ​មករា ឆ្នាំ ២០១៦)

រំឭក​ថា​នៅ​ថ្ងៃ​ទី​ ​១១​ ​កក្កដា​ ២០១៧ ​Microsoft​ ​បាន​ផ្ដាច់​ចោល​ការ​អាប់ដែត​កំណែ​ប្រព័ន្ធ​សុវត្ថិភាព​បន្ត​ទៀត​សម្រាប់​ ​Windows Phone 8.1​ ​ខណៈ​ទំហំ​ប្រើប្រាស់​សកល​បាន​ធ្លាក់​ចុះ​សល់​ក្រោម​ ​១%

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ PhoneArena ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់