• 2017-10-13 04:23:39
  • ព័ត៌មាន

មិន​ជឿ​ក៏​ត្រូវ​តែ​ជឿ កាន់​ដៃ​ហ្គេម DualShock 4 បញ្ជា​រថយន្ត Nissan GT-R/C លើ​ផ្លូវ​ពិតៗ

  • 2017-10-13 04:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ត្រៀម​មក​ដល់​នូវ​ព្រឹត្តិការណ៍ Gran Turismo Sport ក្នុង​តំបន់​អឺរ៉ុប​នា​ថ្ងៃ​ទី ១៨ តុលា​ខាង​មុខ។

ក្រុមហ៊ុន NissanUK បាន​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ពី​អ្នក​ប្រណាំង​រថយន្ត​ល្បី​ឈ្មោះ​លោក Jann Mardenborough ប្រើ​ដៃ​ហ្គេម DualShock 4 ធ្លាប់​តែ​គេ​លេង​លើ​ម៉ាស៊ីន PlayStation 4 មក​បញ្ជា​រថយន្ត​ពិតៗ​ស៊េរី GTR/C ក្នុង​ល្បឿន​អតិបរមា​ ៣១៥ គ.ម/ម៉។

នេះ​ជា​ការ​រៀប​ចំ​នូវ​ប្រព័ន្ធ​ពិសេស​មួយ​របស់​ក្រុមហ៊ុន Nissan បាន​អនុញ្ញាត​ឲ្យ​ Mardenborough ធ្វើ​ដំណើរ​លើ​ឧទ្ធម្ភាគចក្រ​ Robinson R44 Raven II ដើម្បី​ត្រួតពិនិត្យ​មើល​ដំណើរការ​រថយន្ត​នោះ។

រំឭក​ថា​បុរស​វ័យ ២៦ ឆ្នាំ​ខាង​លើ ធ្លាប់​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​លើ​ការ​ប្រណាំង​ព្រឹត្តិការណ៍ GT Academy ដោយឡែក​ទាំង​ទេពកោសល្យ​នៃ​ការ​លេង​ហ្គេម​របស់​លោក​ក៏​មិន​អន់​ប៉ុន្មាន​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច​អាន​បន្ត​៖

ប្រភព៖ YouTube ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់