• 2017-08-06 02:01:00
  • ព័ត៌មាន

Apple ចង់​បាន​​កម្មករ​ចិន ជា​ជាង​​ពលរដ្ឋ​​អាមេរិក​​ខ្លួន​​ឯង ដោយ​សារ​មូលហេតុ​បែប​នេះ​សោះ​​​​

  • 2017-08-06 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ទើប​ប្រកាស​កាលពី​ថ្ងៃពុធ សប្ដាហ៍​នេះ​ថា​ ខ្លួន​លក់​iPhone បាន​41លាន​គ្រឿង​ក្នុង​ត្រីមាស​ទី​២​ ដែល​បច្ចុប្បន្ន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មានសាច់​ប្រាក់ ដល់ទៅ 261,5ពាន់​លាន​ដុល្លារ ប៉ុន្តែ​ក្រុមហ៊ុន​យក្ស​មួយ​នេះ ភាគ​ច្រើន​បង្កើត​ការងារ​ក្រៅ​ស្រុក ពិសេស​នៅ​ចិន។

Stev Jobs ស្ថាបនិកក្រុមហ៊ុន​ Apple

អតីត​ប្រធានាធិបតី​ លោក​អូបាម៉ា ធ្លាប់​បាន​សួរ​ទៅ​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple ថា «ហេតុអ្វី​បាន​ជា​ការងារ​ទាំងនោះ​មិន​អាច​ត្រឡប់​មក​ផ្ទះ​យើង​វិញ»?

«ការងារ​ទាំង​នោះ​មិន​អាច​​ត្រឡប់​មក​វិញ​បាន​ទេ» Stev Jobs ឆ្លើយ។ តាម​កាសែត​អាមេរិក The New York Times។

កាសែត​នេះ​រៀបរាប់​ពី​ហេតុផល​មួយ​ចំនួន​ ដែល​ការងារ​ទាំង​នោះ​គ្មាន​ថ្ងៃ​វិល​ត្រលប់​ចូល​ទៅ​ប្រទេស​មហា​អំណាច​ពិភពលោក​នេះ​វិញ​ទេ។

​​​*១/ កម្មករ​ចិន ធ្វើការ​១២​ម៉ោង​ក្នុង​១ថ្ងៃ

មានតែនំធុង១ដុំ និង តែ១ពែង កម្មករ​ចិន របស់​រោងចក្រFoxconn City នៅទី​ក្រុង​ស៊ិន​ជិន(Shenzhen) ភាគ​ខាង​ត្បូង​ប្រទេស​ចិន ​ថែម​ម៉ោង​រហូតដល់​១២ម៉ោង។ មនុស្ស ២៣ម៉ឺននាក់ ផលិតiPhone បាន​១ម៉ឺនគ្រឿងក្នុង១ថ្ងៃ។

ពួកគេ​ធ្វើការ ៦ថ្ងៃ​ក្នុង​១​សប្ដាហ៍​ ហើយ​គេ​ទទួល​បាន​ប្រាក់ឈ្នួល​ មិន​លើស​ពី​17ដុល្លារ​ក្នុង​១​ថ្ងៃ ខណៈ​ដែល​កម្មករ​ Apple នៅ​អាមេរិក ទទួល​បាន​ប្រាក់​ឈ្នួល យ៉ាង​ហោច​ណាស់​12​ដុល្លារ​ក្នុង​១​ម៉ោង។​ ទាំងនេះ​ហើយ ដែល​កម្មករ​អាមេរិក​ធ្វើ​មិនបាន​ដូច​ចិន​។

២/ កម្មករ​អាមេរិក មាន​ជំនាញ​ខ្ពស់​​ពេក ដែល​ក្រុមហ៊ុន​មិន​ត្រូវការ

ជនជាតិ​អាមេរិក​ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​ចំណេះ​ដឹង​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ ដែល​ប្រទេស​នេះ លែង​បណ្ដុះ​​​បណ្ដាល​​ជំនាញ​វិជ្ជាជីវៈ​ដែល​រោងចក្រ​ត្រូវការ ហើយ​បើ​ជួល​ពួក​គេ​ក៏​ត្រូ​វ​ចំណាយ​ច្រើន។ ម្ល៉ោះហើយ​ក្រុម​ហ៊ុន​ត្រូវ​ការ​ចំណេញ​ ដែល​មានតែ​រត់​ទៅ​រក កម្មករ​ទារ​ប្រាក់​ឈ្នួល​ទាប និង មាន​ជំនាញ។

៣/ វត្ថុ​ធាតុ​ដើម​ជាង​៩០%របស់​ iPhone នៅ​ក្រៅ​ទឹកដី​អាមេរិក

​បើ​ទោះ​ជា iPhoneខុស​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ តែ​ធាតុផ្សំ​វា​​កើត​ពី​ផ្នែក​ផ្សេងៗ​រាប់​រយ​មុខ ហើយ៩០% ត្រូវ​បាន​ផលិត​នៅ​បរទេស។

គ្រឿង​អេឡិចត្រូនិក​កម្រិត​ខ្ពស់​បាន​មក​ពី​ប្រទេស​អាឡឺម៉ង់​ និង​ កោះ​តៃវ៉ាន់។ Memory​ពី ប្រទេស កូរ៉េ និង ជប៉ុន។ ផ្ទាំង​អេក្រង់ និង បន្ទះ​អេឡិចត្រូនិក ​ពី​ កូរ៉េ ​និង ​តៃវ៉ាន់​។ បន្ទះ​ឈីប (chipsets)​ពី​អឺរ៉ុប និង លោហធាតុ​ដ៏​កម្រ ពី អាហ្វ្រិក និង អាស៊ី។ ហើយ​អ្វីៗ ទាំងអស់​នេះ​ត្រូវ​បាន​ដំឡើង​នៅ​ប្រទេស​ចិន។

ជាង​នេះ​ទៅទៀត រដ្ឋាភិបាល​ចិន ថែមទាំង​មាន​ឃ្លាំង​ពេញ​ទៅ​ដោយ​​ កញ្ចក់Screenគំរូ​ជា​ច្រើន​ Free សម្រាប់​ក្រុម​ហ៊ុន​ Apple ដោយ​មិន​គិត​ថ្លៃ។

កម្មការ​ចិន ប្រជ្រៀត​គ្នា​ចូល​ដាក់​ពាក្យ​

​​មនុស្ស​ច្រើន​ ធ្វើការ​លឿន ទាមទារ​តិច តែ​មាន​ជំនាញ បូករួម​នឹង​អំណោយ​ផល​ បរិយាកាស​វិនិយោគ របស់​មហា​យក្ស​ចិន ធ្វើ​ឲ្យ​ក្រុមហ៊ុន​យក្ស​អាមេរិក ដាច់ខាត​ត្រូវ​តែ​ជ្រើស​យក ដែល​គ្មាន​កន្លែង​ណា​សាក​សម​ជាង​ទីនោះ​ទៀត​ទេ​នៅ​លើ​ផែន​ដី​នេះ៕​

ប្រភព៖ nytimes ប្រែ​សម្រួល៖ សុខ លាង​ហ៊ត

មតិយោបល់