• 2017-06-08 03:45:01
  • ព័ត៌មាន

Huawei ជាប់​ចំណាត់​ថ្នាក់​ជា​ម៉ាក​មាន​តម្លៃ​បំផុត​លំដាប់​ពិភពលោក

  • 2017-06-08 03:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ទស្សនាវដ្ដី Forbes របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​តារាង​ឈ្មោះ​ម៉ាក​មាន​តម្លៃ​លំដាប់​ពិភពលោក​ទាំង​១០០ ប្រចាំ​ឆ្នំា ២០១៧ បន្ទាប់​ពី​វាយ​តម្លៃ​ម៉ាក​ជាង ២០០ មក​ពី​ជុំវិញ​ពិភពលោក។ ក្នុង​ចំណោម​នោះ​ម៉ាក​មាន​តម្លៃ​ល្បីៗ​ទាំង ១០០ លំដាប់​ពិភពលោក​ក្រុមហ៊ុន Huawei ឈរ​នៅ​លេខ​រៀង​ទី ៨៨ ជា​ម៉ាក​លំដាប់​កំពូល​ខាង​ផ្នែក​បច្ចេកវិទ្យា​ និង​ជា​ក្រុមហ៊ុន​ទី​មួយ​របស់​ចិន​ក្នុង​តារាង ។

រង្វាយ​តម្លៃ​នៃ​ម៉ាក គឺ​អាស្រ័យ​លើ រូបិយវត្ថុ​ខ្ពស់​បំផុត​នៃ​ម៉ាក​នីមួយៗ ហើយ​ក្លាយ​ជា​តម្រូវការ​ចំាបាច់​របស់​អ្នកប្រើប្រាស់ និង​មាន​ឥទ្ធិពល​តម្លៃ​ខ្ពស់​ខ្លាំង។

ទស្សនាវដ្ដី Forbes បាន​ធ្វើការ​វាយ​តម្លៃ​លើ​ម៉ាក​ដោយ​ផ្អែក​លើ ប្រាក់​ចំណូល​ច្រើន​ផ្នែក​ជា​មធ្យម ក្នុង​រយៈពេល ៣ឆ្នាំ នៅ​ក្នុងវិស័យ​ឩស្សាហកម្ម​ផ្សេងៗ​គ្នា​ពី​ខ្ពស់​ទៅ​ទាប ដើម្បី​ចម្រាញ់​យក​ម៉ាក​ដែល​មាន​តម្លៃ​បំផុត​ចុងក្រោយ។

Huawei មាន​តម្លៃ​ម៉ាក ៧,៣ ពាន់​លាន​ដុល្លារ​សហអាមេរិក​ ​ដែល​ជា​ការ​កើន​ឡើង​នៃ​ពាណិជ្ជកម្ម ​នៅ​បរទេស​ដែល​បច្ចុប្បន្ន​នេះ វិស័យ​ស្មាតហ្វូន​របស់ Huawei ឈរ​លំដាប់​លេខ ៣ ស្នើ​នឹង ៩,៣ ភាគរយ​នៃ​ចំណែក​ទីផ្សារ​ស្មាតហ្វូន​សកល។

កំពូល​អធិរាជ​ស្មាតហ្វូន Huawei P10 ស៊េរី​ចុងក្រោយ​របស់​ក្រុមហ៊ុន Huawei គឺ​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ច្រើន​ជាង ៣០ ប្រទេស​ចាប់​តាំង​ពី​សម្ពោធ​​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​កុម្ភះ ឆ្នាំ ២០១៧ មក​ម្ល៉េះ។ ជាពិសេស Huawei P10 កំពុង​មាន​ប្រជាប្រិយភាពខ្លាំង​ ក្នុង​ចំណោម​អ្នកប្រើប្រាស់​នៅ​លើ​ពិភពលោក​ដែល​ចូលចិត្ត និង​ចង់​បាន​បទពិសោធន៍​ថត​រូប​ស្អាត។

ក្រៅ​ពី​ទស្សនាវដ្ដី Forbes ក្រុមហ៊ុន Huawei ក៏​មាន​ឈ្មោះ​នៅ​ក្នុង​តារាង “ម៉ាក​អន្តរជាតិ​ទាំង ១០០” ចំណាត់ថ្នាក់​លេខ​ទី ៧២ ដែល​ជា​ម៉ាក​ល្អ​បំផុត​លំដាប់​ពិភពលោក​ក្នុងឆ្នាំ ២០១៦ ខណៈ Huawei ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​ទី ៥០ នៅ​លើ​តារាង “ម៉ាក​ដែល​មាន​តម្លៃ​បំផុត​ជា​សកល​ទាំង ១០០”។

លោក Richard Yu នាយក​ប្រតិបតិ្ត​នៃ Huawei Consumer Business Group បាន​បញ្ជាក់​ថា “អរគុណ​សម្រាប់​ការ​ទទួល​ស្គាល់​ជា​សកល​នៃ​ផលិតផល​​ ​និង​ម៉ាក Huawei។ ​​ក្នុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន Huawei CBG នឹង​បន្ថយ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ជា​ចម្បង ហើយ​នឹង​ព្យាយាម​ជំរុញ​ឲ្យ មាន​ការអភិវឌ្ឍន៏​នូវ​សមត្ថភាព ប្រព័ន្ធ​ដឹកនាំ​លើ​បណ្ដាញ​អ្នក​ចែកចាយ​បន្ត ម្ចាស់​ហាង ម៉ាក ផ្នែក​ទីផ្សារ និង​សេវាកម្ម។ ជាមួយ​ឆន្ទៈ​ឆ្ពោះ​ទៅ​មុខ ក្រុមហ៊ុន Huawei CBG នឹង​បន្ត​នូវ​ការអភិវឌ្ឍន៍ ទេពកោសល​សិល្បៈ​ច្នៃប្រឌិត ផ្នែក​ផលិតផល និង​ការ​ច្នៃប្រឌិត​បង្កើត​ថ្មី។ ឆន្ទៈ​ទាំង​នេះ នឹង​ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ បទពិសោធន៏​ដ៏​ល្អ​ឥតខ្ចោះ និង​តម្រង់​ឲ្យ​ក្រុមហ៊ុន Huawei ក្លាយ​ជា​អ្នក​នាំ​មុខ​ខាង​ផ្នែក​បន្សំ​បច្ចេកវិទ្យា ញុំាង​ឲ្យ​ក្រុមហ៊ុន​ក្លាយ​ជា​ម៉ាក​បច្ចេកវិទ្យា​ដែល​ទទួល​បាន​ការ​ស្រឡាញ់​ចូលចិត្ត​ពី​អ្នកប្រើប្រាស់​នៅ​លើ​ពិភពលោក”៕

ដៃគូសហការ

មតិយោបល់