• 2017-04-29 10:23:17
  • ព័ត៌មាន

រាង​ស្អាត​មិន​ធម្មតា​! Mazda CX5 2018 ចេញ​ភ្លាម​ លក់​ដាច់ ១០ គ្រឿង​ភ្លែត​

  • 2017-04-29 10:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទើបតែ​មកដល់​កម្ពុជា​​ក្តៅៗ រ​ថយ​ន្ត​ជំនាន់​ថ្មី Mazda CX5 ឆ្នាំ ២០១៨ មាន​អ្នកបញ្ជា​ទិញ និង​លក់ដាច់​ភ្លាមៗ​រហូតដល់​ទៅ ១០​គ្រឿង ក្នុងឱកាស​បើកសម្ពោធ​លក់​ជា​លើក​ដំបូង​កាល​ល្ងាច​ម្សិល​មិ​ញ​នេះ នៅ​ទីតាំង Mazda Showroom សាខា​ពោធិ៍ចិនតុង​តាម​បណ្តោយ​វិថី​សហ​ព័ន្ធ​រុស្សី។​

​កម្មវិធី​ជប់​លៀង​​សម្ពោធ​ដាក់លក់​ជា​ផ្លូវការ​រថយន្ត​ Mazda ស៊េរីថ្មីបំផុតនេះ​ បាន​ប្រព្រឹត្តទៅ​យ៉ាង​ឧឡា​រិ​ក​ក្រោម​វត្ថ​មាន​គណៈ​​គ្រប់​គ្រង​កិ​ត្តិ​យស​របស់​ HGB Group​ ទាំង​ក្នុង​ និង​ក្រៅប្រទេស ដែល​ជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់មុខ​រ​ថយន្ត​​នេះមក​កម្ពុជា ភ្ញៀវ​កិត្តិ​យស​ជាតិ​ និងអន្តរជាតិ​ ព្រម​ទាំង​អ្នក​សារ​ព័​ត៌មាន​ជាច្រើន​រូប​ទៀ​ត។

​លោក Graeme Newport អគ្គនាយករ​ង​នៃ​ HGB Group Co.,Ltd បាន​ឲ្យ​ដឹងថា «​លោក​ពិតជា​រីករាយដែលក្រុមហ៊ុន​លោក​​មាន​ឱកាស​បាន​នាំយករ​ថយ​ន្ត​ប្រណិតមាន​គុណភាព​ខ្ពស់​ជាផលិតផល​របស់ប្រទេស​​​​ជប៉ុន និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ទូ​ទាំងពិ​ភព​លោក​ជា​យូរ​មកហើយ​ មកជូនប្រជាពល​រដ្ឋខ្មែរ​​» ។​

​«​ រ​ថយ​ន្ត Mazda ជំនាន់​ថ្មី​បំ​ផុត​នេះ មាន​បំពាក់​ដោយ​បច្ចេកវិទ្យា Sky Active ផ្តល់​នូ​វ​ថា​ម​ពល​ខ្លាំង​ ស​ន្សំ​សំ​ចៃប្រេង និង បន្ថយ​ការបញ្ចេញ​ផ្សែង​ពល ងាយស្រួល​ប្រើប្រាស់​ប្រក​ដោយ​ផាសុកភាព និង សុវត្ថិភាព »។

​លោកស្រី អ៊ុន កញ្ញា ប្រធាន​គ្រប់​គ្រង​ទូទៅ​របស់​ក្រុមហ៊ុន HGB Auto Co.,Ltd. ក៏​បាន​ឲ្យ​ដឹង​ដែរថា «Masda CX-5 ស៊េរី​ថ្មី ឆ្នាំ​២០១៨ បាន​ផ្លាស់ប្តូរ​រូបរាង​កាន់តែ​ទាន់​ស​ម័​យ កាន់តែទំនើប​ រួមជាមួយ​ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ជាច្រើន​ដូចជា G-Victoring Control ដែល​ផ្តល់​នូ​វ​លំនឹង​ក្នុង​ការបើកប​រ កាត់បន្ថយ​ការពុល​ឡាន រួមជាមួយ​លក្ខណៈ​ពិសេស​ជា​ជាច្រើន​ផ្សេង​ទៀត និង​កាន់តែ​ធានា​បាន​នូ​វ​សុវត្ថិភាព​ក្នុង​ការបើកបរ​»។

​ពិ​ធិ​សម្ពោធនេះ​ត្រូវបាន​បញ្ចប់​ដោយ​ការគាំទ្រ​យ៉ាង​មុតមាំ​ពី​អតិ​ថិ​ជន​ដែល​ធ្លាប់​មានបទពិសោធន៍​ប្រើប្រាស់រ​ថយ​ន្ត Mazda ហើយ​ក៏​នៅតែ​បន្ត​ទទួល​យក​បទពិសោធន៍​ថ្មី​ របស់រ​ថយ​ន្ត​ស៊េរី​ថ្មី Mazda CX-5 ឆ្នាំ​២០១៨ ដែល​ផ្តល់​នូ​វ​សេវា​ម្មលក់​យ៉ាង​ល្អប្រសើរ​អស់​រយៈពេល​៤​ឆ្នាំ​មកហើយ ។​ ​

អត្ថបទ៖ លីដា

មតិយោបល់