• 2017-04-25 02:59:32
  • ប្រវត្តិបច្ចេកវិទ្យា

Jack Ma ៖ ៣០ ឆ្នាំ​ខាង​មុខ​ពិភពលោក​នឹង​ជួប​ប្រទះ​ការ​កើត​ទុក្ខ​ច្រើន​ជាង​សប្បាយ

  • 2017-04-25 02:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​លោក​ Jack Ma ម្ចាស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Alibaba​ បានព្រមាន​​ពី​ពេល​វេលា​លំបាក​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ខាង​មុខ​ចំពោះ​​អ្នក​ទាំង​ឡាយ​ណា​ដែល​មិន​បាន​ត្រៀម​ខ្លួន​នឹង​ការ​វិវត្តន៍​ខ្លាំង​នៃ​បច្ចេកវិទ្យា។​

មហាសេដ្ឋី​រូប​នេះ​លើក​ឡើង​ថា ៖ «ក្នុង​​ពេល​ ៣០ ឆ្នាំ​ខាង​មុខ​មនុស្ស​យន្ត​ទំនង​ជា​ស្ថិត​នៅ​លើ​គ្រប​ទស្សនាវដ្ដី​ Time ដោយ​ជាប់​ជា​ CEO (នាយក​ប្រតិបត្តិ) ល្អ​មួយ។ ក្នុង​​ពេល​ ៣០ ឆ្នាំ​ខាង​មុខ​ពិភពលោក​នឹង​ជួប​ប្រទះ​ការ​កើត​ទុក្ខ​ច្រើន​ជាង​ការ​សប្បាយ ព្រោះ​យើង​​នឹង​ត្រូវ​ឆ្លងកាត់​បញ្ហា​ច្រើន​ជាងនេះ​»។ លោក​ Jack Ma បន្ថែម​ទៀត​ថា​ប្រព័ន្ធ​អប់រំ​ត្រូវ​តែ​អប់រំ​ក្មេងៗ​ឲ្យ​មាន​ភាព​ច្នៃ​ប្រឌិត​ និង ចេះ​ចង់​ដឹង​ចង់​លឺ​ច្រើន​ជាង​មុន បើ​មិន​អ៊ីចឹង​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ថ្ងៃ​អនាគត​បាន​ឡើយ។

មនុស្សយន្ត​មាន​ភាព​រហ័សរហួន​ និង​ ចេះ​គិត​ជាង​មនុស្ស​ធម្មតា ហើយ​ពួក​គេ​មិន​​​​ចេះ​​ជាប់​​ផុង​ក្នុង​អារម្មណ៍​​ឡើយ​ ដូច​ជា​ការ​ខឹង​នឹង​គូ​ប្រជែង​ជា​ដើម។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​សេដ្ឋី​វ័យ​ ៥២ ឆ្នាំ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខហេង

មតិយោបល់