• 2017-02-09 07:51:32
  • ផលិតផលថ្មី

JBL Charge 3 ថ្ម​ខ្លាំង ចូល​​ទឹក​ក៏​គ្មាន​បញ្ហា ​សាក​ថ្ម​ទូរសព្ទ​បាន​ម៉ា​ឆ្ងាញ់ (វីដេអូ​ភាសាខ្មែរ)

  • 2017-02-09 07:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

JBL Charge 3 មាន​ថាមពល​ថ្ម​ខ្លាំង​រហូត​ដល់ 6000mAh ល្មម​​អាច​ប្រើ​ចាក់​បទ​​ចម្រៀង​បាន ២០ ម៉ោង និង​អាច​ប្រើ​ជា Power Bank សាក​ថ្ម​ទូរសព្ទ​បាន​ម៉ាអេម។

ឧបករណ៍​បំពង​សំឡេង​ល្បី​ឈ្មោះ​នេះ បំពាក់​​បច្ចេកវិទ្យា​ការពារ​ជ្រាប​ទឹក​កម្រិត IPX 7 ដែល​អាច​ធន់​ទឹក​បាន​ជម្រៅ​ ១ម៉ែត្រ រយៈ​ពេល ៣០នាទី។ កាន់​តែ​ពិសេស បើ​អ្នក​មាន​ JBL Charge 3 ពីរ​ឬ​បី អាច​​ប្រើប្រាស់​មុខងារ JBL Connect ដើម្បី​ភ្ជាប់ Charge 3 ទាំង​នោះ ចាក់​តន្ត្រី​លាន់​រងំ​និង​បុក​បាស​កាន់​តែ​ខ្លាំង។

រឹត​តែ​ងាយ អ្នក​អាច​​បញ្ជា Charge 3 ពី​ស្មាតហ្វូន​ ដោយ​ប្រើ​​ជំនួយការ​សំឡេង​ Siri និង Google Now។

លក្ខណៈ​ពិសេស​ទូទៅ៖

  • ប្រភេទ​ថ្ម៖ Lithium-ion Polymer (22.2Wh)
  • ប្រព័ន្ធ​ការពារ៖ IPX7 ការពារ​ជ្រាប​ទឹក​ជម្រៅ ១ម៉ែត្រ រយៈ​ពេល ៣០នាទី
  • រយៈ​ពេល​ចាក់​ចម្រៀង៖ ២០ម៉ោង (រយៈ​ពេល​អាច​ប្រែប្រួល​ទៅ​តាម​កម្រិត​​ភ្លេង​​នៃ​​តន្ត្រី)
  • USB charge out៖ 5V / 2A (maximum)
  • រង្វាស់​ហ្រ្វេកង់៖ 65Hz-20kHz
  • ថាមពល​ថ្ម៖ 6000mAh (សាក​ពេញ​ប្រើ​ពេល ៤ម៉ោង​កន្លះ​)
  • ទម្ងន់៖ ៨០០ ក្រាម
  • តម្លៃ​ក្នុង​ស្រុក៖ ប្រហែល ១៤៥ ដុល្លារ៕

ទស្សនា​វីដេអូ​បង្ហាញ​ភាសា​ខ្មែរ​ខាង​ក្រោម៖

អត្ថបទ៖ ផាន់និត

មតិយោបល់