• 2016-12-03 02:34:59
  • ព័ត៌មាន

ចិន​ប្រើ​ ​Photoshop​ ​ចម្លង​ម៉ូដ​រថយន្ត​អគ្គិសនី​​តាម​ ​Mitsubishi

  • 2016-12-03 02:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន​ឈ្មោះ​ថា​ WM Motor ទើប​បង្ហាញ​រាង​គំរូ​នៃ​រថយន្ត​អគ្គិសនី​ ​៤ ម៉ូដែល​ដ៏​ទាក់​ទាញ។

ប៉ុន្តែ​ ​១​ ​ក្នុង​ចំណោម​ម៉ូដែល​រថយន្ត​គំរូ​ទាំង​នោះ​ត្រូវ​រក​ឃើញ​ថា​ ​WM Motor​ ​បាន​ប្រើ​កម្មវិធី​ ​Photoshop​ ​ដើម្បី​ចម្លង​ម៉ូដ​ស្ទើរ​ទាំង​ស្រុង​តាម​រថយន្ត​ ​Mitsubishi​ ​Outlander។ ទន្ទឹម​នឹង​នោះ​ មតិ​ជា​ច្រើន​ ក៏​សន្និដ្ឋាន​ដែរ​ថា​ អាច​មិន​មែន​តែ​មួយ​ដែល​ចម្លង​ម៉ូដ​តាម​ក្រុមហ៊ុន​នានា​ ​ពោល​គឺ​អាច​ទាំង​បួន​ម៉ូដែល​តែ​ម្ដង។

WM Motor​ ​គឺ​ជា​ក្រុមហ៊ុន​ថ្មី​មួយ​ដែល​មាន​មហិច្ឆតា​ផលិត​រថយន្ត​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ ​ដែល​រំពឹង​ចេញ​លក់​នា​ឆ្នាំ​ ​២០១៨​ ​ខណៈ​ពួក​គេ​បាន​បោះ​ទុន​វិនិយោគ​ប្រមាណ​ ​១​ ​ពាន់​លាន​ដុល្លារ​សម្រាប់​សាងសង់​រោងចក្រ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់