• 2014-11-04 23:59:58
  • ព័ត៌មាន

អ្នក​ប្រើ​ MacBook Air ឈឺ​ចាប់​ប៉ុណ្ណា​ពេល​ឃើញ​ឈុត​ពាណិជ្ជកម្ម​នេះ?

  • 2014-11-04 23:59:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចាស់​លោក​ពោល​ថា​ភ្នំ​មួយ​ខ្ពស់​​ក៏​​គង់​នៅ​មាន​ភ្នំ​មួយ​ទៀត​ខ្ពស់​ជាង។ ​កំពូល Laptop ដ៏​ស្ដើង​របស់​ Apple គឺ MacBook Air ​ធ្លាប់​បាន​ជាប់​ជា​កំពូល​កុំព្យូទ័រ​យួរ​ដៃ​មាន​រាង​ស្លីម​ និងមាន​ទម្ងន់​ស្រាលជាង​គេ​​ ពេល​នេះ​ត្រូវ​បាន​ Microsoft យក Lenovo Yoga 3 Pro ​មក​ឌឺ​ដង​កប់​ៗ​​ ដោយ​សារ​តែ​វា​មាន​កម្រាស់​ស្ដើង​ និង​រាង​ឡូយ​ជាង​ MacBook Air ទៅ​ទៀត។

 
តាម​រយៈ​ឈុត​ពាណិជ្ជកម្ម​​ខាង​ក្រោម​ Microsoft បាន​ដាក់​ MacBook Air និង Yoga 3 Pro ទន្ទឹម​គ្នា ដោយ​បាន​បង្ហាញ​ពី​សមត្ថភាព​ពិសេស​ៗ​ជា​ច្រើន​​របស់ 3 Pro ដែល​ MacBook Air មិន​អាច​ធ្វើ​បាន​។ ចង់​ដឹង​​កាន់​តែ​ច្បាស់​ថា​ Microsoft ឌឺ Apple គួរ​ឲ្យ​ឈឺ​ចាប់​ប៉ុណ្ណា​ ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖ ​​​​វីដេអូ៖ អាន​ព័ត៌មាន​បច្ចេកវិទ្យា​សំខាន់​ៗ​ចុចត្រង់នេះ ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ geeky-gadgets
មតិយោបល់