• 2016-03-04 14:30:20
  • ព័ត៌មាន

ហេតុផល ៤ ​​​​យ៉ាង​​​បង្កើត​ភាព​ជឿជាក់​ចាប់​​ជំនាញ​ព័ត៌មានវិទ្យា​

  • 2016-03-04 14:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មានវិទ្យា​ជា​ជំនាញ​ដែល​ប្រើ​ខួរក្បាល​គិត​ច្រើន រហូត​ដល់​ពេល​ខ្លះ​ដើរ ដេក អង្គុយ​ក៏​នៅ​តែ​នឹក​ឃើញ​ជាប់​ជានិច្ច។ ​​​និស្សិត​​ជា​ច្រើន​​​ទទួល​ស្គាល់​ថា ​ព័ត៌មានវិទ្យា​ជា​ជំនាញ​ដ៏​សែន​ឈឺក្បាល ដោយសារ​​​ជំនាញ​នេះ​​​ការ​សិក្សា​ត្រូវ​ការ​ការ​អនុវត្ត​ជា​ប្រចាំ ការ​អត់ធ្មត់​​និង​ត្រូ​វ​​មាន​​គំនិត​ច្នៃប្រឌិត​ថ្មី​ជា​និច្ច​។ ហេតុ​នេះ​​បើ​​មិន​មាន​គ្រឹះ​រឹងមាំ​អាច​ឈាន​ទៅ​បោះបង់​ការ​សិក្សា​កណ្ដាល​ទី និង​បរាជ័យ​ក្នុង​អាជីព​ការងារ។

 

 

យ៉ាងណា​នាយក​គ្រប់គ្រង​វិទ្យាស្ថាន​អប់រំ​ឧត្តម​សិក្សា STEP ដែល​ផ្តោត​ការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​ព័ត៌មានវិទ្យា លោកស្រី Nataly Rodionova បាន​លើក​ហេតុផល ៤ ​ដែល​សិស្ស​និស្សិត​កម្ពុជា​មិន​គួរ​ឲ្យ​ខ្លាច​​ ក្នុង​ការ​ជ្រើសរើស​ជំនាញ​ព័ត៌មានវិទ្យា​សិក្សា​ដើម្បី​អនាគត​ដ៏​ត្រចះត្រចង់។

 

ហេតុផល​ទី​មួយ លោក​ស្រី​ពន្យល់​ថា ព័ត៌មានវិទ្យា​​ចាប់ផ្ដើម​វាយលុក​ស្ទើរ​គ្រប់​វិស័យ​ ​​​​ទាមទារ​ចំនួន​​អ្នក​ចេះ​ច្រើន​ដែល​នេះ​​​​បង្កើត​ឱកាស​​ខ្ពស់​សម្រាប់​​ការ​ស្វែង​រក​ការងារ​​ធ្វើ​។ មូលហេតុ​ទី​ពីរ​លោក​ស្រី​បន្ត​ថា អ្នក​ដែល​មាន​ឯកទេស​ព័ត៌មានវិទ្យា​មិន​ត្រឹម​តែ​ត្រូវការ​ក្នុង​ប្រទេស​ទេ ក៏​អាច​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ជាមួយ​ការ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់។

 

សម្រាប់​មូលហេតុ​ទី​បី លោក​ស្រី​ថា ឧស្សាហកម្ម​ព័ត៌មានវិទ្យា​មាន​ភាព​ទូលំទូលាយ ​​​ដែល​ធ្វើ​ឲ្យ​អ្នក​សិក្សា​ឆាប់​​ទទួល​បាន​ជោគជ័យ​និង​អាច​ក្លាយ​ជា​សេដ្ឋី​ទាំង​វ័យ​ក្មេង។

 

ចំណែក​មូលហេតុ​ទី​បួន លោក​ស្រី​បញ្ជាក់​ថា អ្នក​សិក្សា​​​ជំនាញ​ព័ត៌មានវិទ្យា​អាច​រក​ឃើញ​ភាព​សប្បាយ​ថ្មី​ក្នុង​ពិភព​មួយ​ទៀត និង​អាច​ឈាន​ទៅ​បង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង។

 

 

ចុច​អាន៖ BMW 7 Series ​រថយន្ត​ជំនាន់​ថ្មី​បច្ចេកវិទ្យា​​លេចធ្លោ ​​រូបរាង​​​រចនា​ប្រណិត​​ពី​​ក្នុង​ដល់ក្រៅ​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់