• 2015-09-30 18:45:31
  • ព័ត៌មាន

NIPTICT បន្ថែម​ការ​សិក្សា​តាម​ប្រព័ន្ធ​ E-Learning ​បង្កើន​​ប្រសិទ្ធិភាព​និស្សិត​សិក្សា​ជំនាញ​​បច្ចេកវិទ្យា

  • 2015-09-30 18:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថានជាតិ​ប្រៃសណីយ​ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍​និង​ព័ត៌មានវិទ្យា​​ NIPTICT ​ជាគ្រឹះស្ថាន​របស់​រដ្ឋ​​ទើប​បង្កើត​ថ្មី​​មួយ​ដែល​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា​បាន​បន្ថែម​ការ​សិក្សា​តាម​ប្រព័ន្ធ E-Learning ដើម្បី​​បង្កើន​​ប្រសិទ្ធភាព​​ដល់​សិស្ស​​និស្សិត​ដែល​សិក្សា​ជំនាញ​បច្ចេកទេស។

 

 

លោក សេង សុភាព ​ប្រធានវិទ្យាស្ថានជាតិ​ប្រៃសណីយ​ ទូរគមនាគមន៍ និង​បច្ចេកវិទ្យាគមនាគមន៍​និង​ព័ត៌មានវិទ្យាបាន​ឱ្យ​ដឹង​ថា E-learning ជា​​​ប្រព័ន្ធ​​សិក្សាដ៏​​ទំនើប​ថ្មី​មួយ​​ដែល​វិទ្យាស្ថាន​​បាន​ដាក់​បន្ថែម សម្រាប់​ជា​​ជំនួ​យ​ដល់​និស្សិត​កំពុង​សិក្សា​ជំនាញ​បច្ចេកវិទ្យា​​អាច​ពង្រឹង​សមត្ថភាព​និង​ប្រសិទ្ធភាព​លើ​ការ​សិក្សា​កាន់​តែ​ប្រសើរ​។

 

លោក​ថា ការ​សិក្សា​តាម​ប្រព័ន្ធ E-Learning ​និស្សិត​អាច​សិក្សា​តាម​​​វីដេអូ សំឡេង​និង​ឯកសារ​នានា​​​ពី​គ្រប់​ទី​កន្លែង​ដែល​ផ្តល់​ភាព​ងាយស្រួល​នៅ​ពេល​ពួកគេ​មាន​ចម្ងល់​និង​ចង់​​ស្វែង​យល់​​ការ​សិក្សា​បន្ថែម​​​​ទៅ​លើ​មេរៀន​ដែល​បាន​រៀន​រួច។ ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ចាប់​ផ្ដើម​ដាក់​ឲ្យ​​និស្សិត​​សិក្សា​បណ្តើរ​ៗ​តាំង​ពី​ឆ្នាំ​ទី១ ​រហូត​ដល់​ពួកគេ​ឡើង​ដល់​ឆ្នាំ​បន្តបន្ទាប់។

 

និស្សិត​មួយ​ចំនួន​បាន​ស្គាល់​រួច​មក​ហើយ​ថា​អ្វី​ទៅ​ជា E-Learning។ E-Learning ជា​វិធី​សាស្ត្រ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដ៏​​ទំនើប​មួយ សម្រាប់​និស្សិត​​មិន​សូវ​មាន​ពេល​វេលា​​​គ្រប់គ្រាន់​ អាច​រៀន​​​ស្វ័យ​សិក្សា​ពី​ចម្ងាយ​។ ប្រព័ន្ធ​អប់រំ​​បច្ចេកវិទ្យា​ថ្មី​នេះ​ក៏​​កំពុង​អនុវត្ត​យ៉ាង​ជោគជ័យ​នៅ​តាម​ប្រទេស​ជឿនលឿន​ជា​ច្រើន ហើយ​កន្លង​ទៅ​នេះ​​នៅ​ប្រទេស​កម្ពុជា​​​​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា (សាលា​តិចណូ) បាន​ដាក់​​​ឲ្យ​​សិស្ស​​សិស្សិត​​សិក្សា​​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ។

 

លោក សេង សុភាព​ បាន​បន្ត​ថា  E-Learning ជា​ប្រព័ន្ធ​អប់រំ​ដ៏​ទំនើបដែល​កំពុង​អនុវត្ត​យ៉ាង​ជោគជ័យ​នៅ​តាម​ប្រទេស​ជឿនលឿន​ជា​ច្រើន។ ការ​សិក្សា​តាម E-Learning ជួយ​ដល់​អ្នក​ដែល​រវល់​ការងារ មិន​សូវ​មាន​ពេល​វេលា​គ្រប់គ្រាន់​អាច​សិក្សាតាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក។ ការ​សិក្សា​តាម​ប្រព័ន្ធ​នេះ​ក្រៅ​ពី​ផ្តល់​ភាព​ងាយស្រួល និស្សិត​ក៏​អាច​​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅ​វិញ​ទៅ​មក​ដើម្បី​​អភិវឌ្ឍន៍​សមត្ថភាព​និង​ចំណេះដឹង​ឲ្យ​កាន់​តែ​ប្រសើរ។

 

 

អគារសិក្សា​របស់​វិទ្យាស្ថានជាតិ NIPTICT (ក្បែរ​ទីស្តីការគណៈរដ្ឋមន្ត្រី)

 

សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ វិទ្យាស្ថានជាតិ​ប្រៃសណីយ​ ទូរគមនាគមន៍ និង​បច្ចេកវិទ្យាគមនាគមន៍​និង​ព័ត៌មានវិទ្យា​​ NIPTICT នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន ១២០ ​កន្លែង​​ សម្រាប់​សិស្ស​និស្សិត​​ដាក់​ពាក្យ​ប្រលង​។ ​កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​​​នឹង​ផុត​​កំណត់​នៅ​ថ្ងៃ​ទី ១៧ តុលា និង​ថ្ងៃ​ប្រឡង​ថ្ងៃ​ទី ២០ តុលា​ឆ្នាំ ២០១៥។

 

ដើម្បី​លើក​ទឹកចិត្ត​ដល់​និស្សិត​ស្រី​​​ដែល​​មាន​បំណង​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ វិទ្យាស្ថានជាតិ​ប្រៃសណីយ​ ទូរគមនាគមន៍ និង​បច្ចេកវិទ្យាគមនាគមន៍​និង​ព័ត៌មានវិទ្យា​​ NIPTICT ក៏​​នឹង​ផ្ដល់​អាហារូបករណ៍ ៥០% ទោះ​បី​មិន​បាន​ជាប់​អាហារូបករណ៍​​ក៏​ដោយ៕

 

អត្ថបទ៖ ប៉ែត ផាន់និត

រូបភាព៖ វិទ្យាស្ថានជាតិ NIPTICT

មតិយោបល់