• 2020-04-10 09:13:27
  • ចំណេះដឹង

មក​ស្គាល់​កន្លែង​បើក​សាក​ល្បង​រថយន្ត​​ក្នុង​ល្បឿន ៤០៧ គ.ម/ម៉

  • 2020-04-10 09:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ក្រុមហ៊ុន​រថយន្ត​ល្បីៗ​ជា​ច្រើន​បាន​ចំណាយ​ប្រាក់​មហាសាល​​ដើម្បី​សាង​សង់​ទីតាំង​សម្រាប់​បើក​សាក​ល្បង​នូវ​រថយន្ត​កំពូល​ៗ​របស់​ខ្លួន​ ដោយ​ទីតាំង​សាក​ល្បង​នីមួយ​​ៗត្រូវ​បាន​រក្សា​ការ​សម្ងាត់​ខ្ពស់​បំផុត​ មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ផ្ដេសផ្ដាស​ឡើយ។ ត​ទៅ​នេះ​នឹង​បង្ហាញ​ពី​ទីតាំង​សម្រាប់​សាក​ល្បង​ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ Volkswagen Group។​

​ទីតាំង​បើក​សាក​ល្បង​របស់​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​ខាង​លើ​មាន​ទីតាំង​នៅ​សហគមន៍​​ Ehra-Lessien នៃ​ប្រទេស​អាល្លឺម៉ង់​ផ្ទាល់។​ ជា​ទី​សម្ងាត់​បំផុត​ដែល​សាង​សង់​ឡើង​​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​​ នៅ​​តំបន់​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ហោះ​ហើរ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ វា​ជា​ទីតាំង​​សាក​ល្បង​តែ​មួយ​គត់​ក្នុង​លោក​ដែល​រថយន្ត​កំពូលៗ​អាច​រត់​ក្នុង​ល្បឿន​អតិបរមា​របស់​វា​បាន ដោយ​រថយន្ត​ Bugatti Veyron ដែល​មាន​ល្បឿន​អតិបរមា​ ៤០៧ គ.ម/ម៉ គឺ​រត់​សាក​ល្បង​នៅ​ទី​នេះ។

​ម៉ាក​រថយន្ត​ដទៃ​ទៀត​ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ខាង​លើ​សុទ្ធ​តែ​អាច​រត់​សាក​ល្បង​នៅ​ទីតាំង​សម្ងាត់​នេះ​បាន​​រួម​មាន​ Audi, Lamborghini, Bentley, Bugatti, SEAT, Skoda និង Porsche។ ប្រវែង​សរុប​របស់​ផ្លូវ​រត់​សាក​ល្បង​គឺ​ ៩៦ គីឡូម៉ែត្រ​ដែល​មាន​រួម​បញ្ចូល​ផ្លូវ​​កោង​ និង ផ្លូវ​ត្រង់។ ​ផ្លូវ​ត្រង់​ដែល​វែង​គេ​មាន​ប្រវែង​ ៨,៧ គីឡូម៉ែត្រ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់