• 2020-04-10 01:51:29
  • ព័ត៌មាន

Samsung នៅតែជាស្ដេចត្រាញ់ប្រចាំទីផ្សារអេក្រង់ OLED គិតត្រឹមពេលនេះ

  • 2020-04-10 01:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តួលេខ​ថ្មី​ចុង​ក្រោយ​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Stone Partners បាន​បង្ហាញ​ថា​ Samsung Display នៅ​តែ​ជា​ស្ដេច​​ត្រាញ់​នៃ​ទីផ្សារ​អេក្រង់ OLED ស្មាតហ្វូន។

តួលេខ​ចុង​ក្រោយ​បង្ហាញ​ថា​នៅ​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២០ នេះ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​​របស់​ក្រុមហ៊ុន Samsung Electronics អាច​កាន់​កាប់​ចំណែក​ទីផ្សារ​បន្ទះ​អេក្រង់ OLED បាន​ ៩០,២%។ ទោះ​យ៉ាងណា​ទំហំ​ទីផ្សារ​មាន​ការ​ថយ​ចុះ​បើ​ធៀប​នឹង​ត្រីមាស​ទី​មួយ​ឆ្នាំ​​ ២០១៩ ដែល​មាន​ ៩៤,១% ឯណោះ។

​​​Samsung Display អាច​បញ្ចេញ​លក់​អេក្រង់ OLED បាន ៦១,៦ លាន​បន្ទះ​​ក្នុង​​ចំណោម​អេក្រង់ OLED ដែល​មាន​ចំនួន​លក់​ចេញ ៦៨,៣ លាន​គ្រឿង។ នៅ​ចំណាត់​ថ្នាក់​លេខ​ ២ គឺ​បាន​ទៅ​លើ​ក្រុមហ៊ុន EverDisplay Optronics មាន​មូលដ្ឋាន​នៅ​សៀងហៃ​ដែល​លក់​បាន ៣,៣ លាន​អេក្រង់​ មាន​ចំណែក​ទីផ្សារ ៤,៩%។

អ្នក​វិភាគ​បាន​រំពឹង​ទុក​ថា​ Samsung នឹង​នៅ​តែ​បន្ត​កាន់​កាប់​ចំណែក​ទីផ្សារ​អេក្រង់ OLED បាន​ច្រើន​លើស​គេ​ក្នុង​រយៈពេល​យូរ​អង្វែង​ទៀត ដោយ​​សារ​គុណភាព​អេក្រង់ និង​ទំហំ​ផលិត​របស់ Samsung នៅ​តែ​ឈាន​មុខ​គេ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់