• 2020-04-09 07:10:21
  • ព័ត៌មាន

លោក Bill Gates ព្យាករណ៍អំពីជំងឺកូវីដ១៩ លើកនេះមានដំណឹងល្អ និងមិនល្អ

  • 2020-04-09 07:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី Bill Gates សហ​ស្ថាបនិក Microsoft ​ធ្លាប់​បាន​ព្រមាន​​ពិភពលោក​​​កាល​ពី​ ៥ឆ្នាំ​មុន អំពី​ជំងឺ​រាតត្បាត​​​ដែល​នឹង​ចូល​មក​ដល់ ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​លោក​បាន​ព្យាករណ៍​អំពី​ជំងឺ​កូវីដ​១៩ ដែល​មាន​​​ដំណឹង​​ល្អ​ផង និង​មិន​ល្អ​ផង។

​ដំណឹង​​មិន​ល្អ​នោះ​​គឺ​ត្រូវចាំរហូតដល់អំឡុងខែកញ្ញាឆ្នាំ ២០២១ ទើប​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ដ៏​មាន​ប្រសិទ្ធភាព​ ហើយ​សហរដ្ឋអាមេរិក​នឹង​​អាច​បញ្ឈប់​ការ​​តម្រូវ​ឲ្យ​ពលរដ្ឋ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ត្រឹម​ចុង​​ខែ​ឧសភា​ឆ្នាំ​នេះ។

លោក Bill Gates បាន​ប៉ាន់​ស្មាន​លើ​​រយៈពេល ១៨ ខែ​នៃ​ការ​បញ្ចេញ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ ដោយ​បាន​សន្មត​ថា​វ៉ាក់សាំង​ត្រូវ​បាន​ផលិត​ក្នុង​ល្បឿន​លឿន​ពេញ​ទី​មួយ។ ​វ៉ាក់សាំង​ ១០ ក្នុង​ចំណោម​វ៉ាក់សាំង​ប្រហែល ១០០ ដែល​កំពុង​​ផលិត​ គឺមានសង្ឃឹមជោគជ័យខ្ពស់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​​លោក Bill Gates ក្នុង​ Live Chat កាល​ពី​ថ្ងៃ​ពុធ​ លើ​បណ្ដាញ LinkedIn។

នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​អាច​គ្រប់គ្រង​ស្ថានភាព​កូវីដ​១៩​បាន​ ក្នុង​​ចន្លោះ​ខែ​មេសា ទៅ​ខែ​ឧសភា ​មហាសេដ្ឋី​រូប​នេះ​យល់​ថា​ ការងារ​ដូច​ជា​ការ​បើក​ដំណើរ​​រោងចក្រ, ការងារ​វិស្វកម្ម, ការ​វិល​ត្រឡប់​ចូល​រៀន​វិញ​គឺ​នឹង​អាច​ធ្វើ​ទៅ​បាន។ ប៉ុន្តែ​កម្មវិធី​​ជួបជុំ​ធំៗ​ដូច​ជា​កម្មវិធី​កីឡា​ ទំនង​ជា​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​នោះ​ទេ លុះត្រាតែ​​មាន​មនុស្ស​ច្រើន​បាន​ទទួល​វ៉ាក់សាំង។

អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​ទេ បើ​តាម​លោក Bill Gates ពិភពលោក​ទំនង​ជា​​នឹង​មិន​ជួប​ប្រទះ​ជំងឺ​ឆ្លង​​​ធំ​បែប​នេះ​​ម្ដង​ទៀត​នោះ​ទេ​បន្ទាប់​ពី​កូវីដ​១៩ ដោយ​សារ​វា​បាន​ក្លាយ​ជា​មេរៀន​មួយ​អំពី​ការ​ធ្វើ​តេស្ត​រក​មេរោគ និង​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិតដល់ ហើយ​ដំណោះស្រាយ​សុខាភិបាល​​កម្រិត​អន្តរជាតិ​ដែល​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​នា​ពេល​នេះ នឹង​អាច​ទប់​ស្កាត់​ជំងឺ​ឆ្លង​នា​ពេល​អនាគត​មិន​ឲ្យ​រីករាលដាល​ដល់​កម្រិត​សកលលោក​ និង​ធ្ងន់ធ្ងរ​ដូច​បច្ចុប្បន្ន​នេះ​ឡើយ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ សុខហេង

មតិយោបល់