• 2020-04-08 01:22:51
  • ព័ត៌មាន

ទូរសព្ទមានកាមេរ៉ា 192MP នឹងបង្ហាញមុខខែក្រោយនេះ

  • 2020-04-08 01:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សង្គ្រាម​នៃ​ទំហំ​មេហ្គាភីកសែល​កាមេរ៉ា​លើ​ស្មាតហ្វូន​បាន​វិល​ត្រឡប់​មក​វិញ ដោយ​​ក្រុមហ៊ុន​ទូរសព្ទ​បាន​បំពាក់​កាមេរ៉ា​មាន​មេហ្គាភីកសែល​កាន់​តែ​ធំទៅៗ​មាន​ចាប់​ពី ៤៨MP, ៦៤MP និង​រហូត​ដល់ ១០៨MP ហើយ​វា​ទំនង​ជា​មិន​ចប់​ត្រឹម​នេះ​ឡើយ។

អ្នក​ដែល​តែងតែ​ចែក​ចាយ​ដំណឹង​លេច​ធ្លាយ​ជា​ញឹកញាប់​ឈ្មោះ Digital Chat Station បាន​ប្រាប់​តាម​រយៈ​គណនី Weibo របស់​ខ្លួន​ថា​ស្មាតហ្វូន​មាន​កាមេរ៉ា​ទំហំ ១៩២MP កំពុង​ត្រៀម​ខ្លួន​ប្រកាស​ចេញ ដោយ​លឿន​បំផុត​គឺ​ប្រកាស​ចេញ​នា​ខែ​ក្រោយ​នេះ។

ប្រភព​ខាង​លើ​បញ្ជាក់​ថា​ស្មាតហ្វូន​នោះ នឹង​បំពាក់​ជា​មួយ​បន្ទះ​ឈីប​ Snapdragon 765 ដែល​មាន​ន័យ​ថា​វា​មិន​មែន​ជា​ Flagship នោះ​ទេ។ គួរ​ដឹង​ថា​បន្ទះ​ឈីប Snapdragon 765 គឺ​ពិត​ជា​គាំទ្រ​កាមេរ៉ា​ទំហំ​ដល់ ១៩២MP ប៉ុន្តែ​វា​ទ្រាំទ្រ​តែ​ការ​ថត​រូប​​សន្លឹក​ធម្មតា​ប៉ុណ្ណោះ សម្រាប់​ការ​ថត​រូប HDR និង​ការ​ថត​រូប​ច្រើន​សន្លឹក​បញ្ចូល​គ្នា​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

ស្មាតហ្វូន​ដែល​លេច​ឮ​ថា​ត្រៀម​ប្រកាស​ចេញ​អំឡុង​ខែ​ក្រោយ​នេះ​មាន​ដូច​ជា​ LG ដែល​គ្រោង​ប្រកាស​ចេញ​ទូរសព្ទ 5G ប្រើ​ឈីប​​ពពួក Snapdragon 700-Series និង​មាន​ Xiaomi ផង​ដែរ ដែល​ធ្លាប់​ជា​ក្រុមហ៊ុន​ប្រកាស​ចេញ​ទូរសព្ទ​មាន​កាមេរ៉ា​ទំហំ ៦៤MP និង ១០៨MP មុន​គេ៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់