• 2020-04-07 09:39:48
  • ព័ត៌មាន

ស្ងាត់ៗ realme X2 Pro Master Edition ឈ្នះពានរង្វាន់ការរចនាម៉ូដទាន់សម័យ បានការទទួលស្គាល់ជាសកល

  • 2020-04-07 09:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​នៃ​ពាន​រង្វាន់ Red Dot Design ឆ្នាំ២០២០ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា“ អូស្កា” នៅ​ក្នុង​វិស័យ​រចនា​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​ផ្លូវការ។ realme X2 Pro ជា​ស្មាតហ្វូន​លំដាប់​កំពូល​ក្នុងត្រកូលrealme ដែល​ជា​យីហោ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​រីក​ដុះដាល​លឿន​ជាងគេបំផុតនៅលើពិភពលោក បាន​ក្លាយ​ជា​អ្នក​ឈ្នះ​ពានរង្វាន់ Red Dot Design: រចនាផលិតផលក្នុងឆ្នាំ២០២០ ។ នេះគឺជាលើកទីមួយហើយដែលrealmeឈ្នះពានរង្វាន់ Red Dot Design។

អ្នកឈ្នះ red dot 2020: realme X2 Pro Master Edition

ពានរង្វាន់ The Red Dot Design បង្កើតឡើង​ដោយ​ក្រុម​ប្រឹក្សា​រចនា​ម៉ូដ​អាល្លឺម៉ង់​គឺ​ជា​ពាន​រង្វាន់​ខាង​វិស័យ​រចនាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលមានប្រវត្តិជាង៦០ឆ្នាំ។ លើសពីនេះទៅទៀត វាក៏ជាផ្នែកមួយនៃការប្រកួតប្រជែងទ្រង់ទ្រាយធំ មានឥទ្ធិពលបំផុត និងត្រូវបានគេស្គាល់ថាជានិមិត្តរូបនៃការរចនាដែលមានគុណភាពខ្ពស់ ហើយការដែលឈ្នះពានរង្វាន់នេះ ត្រូវបានគេចាត់ទុកថាជារឿងមួយដ៏អស្ចារ្យ។

realme X2 Pro Master Edition ដែលត្រូវបានបង្កើតឡើងដោយrealme និងបុគ្គលមានឈ្មោះដ៏ល្បីលើពិភពលោកក្នុងវិស័យរចនា Naoto Fukasawa នាំមកនូវបទពិសោធន៍សិល្បៈ​សោភ័ណភាព​យ៉ាងអស្ចារ្យ។

ដើម្បីបង្ហាញពីភាពជាធម្មតា និងភាពស្រស់បំព្រងនៃជីវិត បានអញ្ជើញនាយកផ្នែករចនាដែលរបស់ realme Naoto Fukasawa ដើម្បីណែនាំអំពី realme X2 Pro Master Edition(Red Brick និង Concrete ) ដែលទទួលបានការបំផុសគំនិតពី​វាយនភាព​នៃ​សម្ភារៈ​សំណង់ទូទៅនៅក្នុងជីវិតរស់នៅ និងត្រូវបានស្រឡាញ់ដោយអ្នកប្រើប្រាស់ជាច្រើន ជាមួយនឹងការរចនាម៉ូដទាន់សម័យ និងការរចនា​សិល្បៈ​ហត្ថកម្ម​ដ៏អស្ចារ្យ។

ក្រៅពីនេះទៅទៀត ដើម្បីទទួលបាននូវស្តង់ដារខ្ពស់ពិសេសសម្រាប់កែច្នៃ realmeបានបង្កើតថ្នាំលាប RPដោយផ្ទាល់ និងផ្សំជាមួយបច្ចេកវិទ្យាថ្នាំកូតកញ្ចក់ខ្មុកដែលនាំមុខគេក្នុងឧស្សាហកម្ម។ បន្ទាប់ពីការខាត់ និងការសាកល្បងចំនួន៣២ ដំណាក់កាលមក លទ្ធផលចុងក្រោយគឺទទួលបានអារម្មណ៍ប៉ះដ៏អស្ចារ្យដែលនាំមកនូវភាពទន់ដល់កញ្ចក់។ វាក៏ប្រើបច្ចេកវិទ្យា​ឡាស៊ែរ​ PicoSure ដើម្បីឆ្លាក់រូបសញ្ញានៅលើកញ្ចក់ និងចម្លងនៃហត្ថលេខារបស់ Naoto Fukasawa ដោយមានភាពច្បាស់លាស់ ១០០% ដែល​ការការឆ្លាក់ល្អបំផុតមានទទឹងតែ ០,០៩ម.ម។ ដូច្នេះ​ព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍បំផុតត្រូវបានបង្ហាញនៅក្នុងហត្ថលេខាដ៏អស្ចារ្យបំផុត។ ជាមួយនឹងសិល្បៈហត្ថកម្ម និងការរចនាដ៏ប៉ិនប្រសប់ ស្នាដៃដ៏អស្ចារ្យនេះបានកើតឡើងដែលត្រូវបានទទួលស្គាល់ដោយពានរង្វាន់ការរចនាកំពូល។

realme X2 Pro Master Edition: Red Brick
realme X2 Pro Master Edition: Concrete

realme Master Edition ដែលបង្កើតឡើងដោយ realme និង Naoto Fukasawa បានរួមបញ្ចូលគ្នារវាង“ការរចនាដោយមិនដឹងខ្លួន”របស់ Naoto Fukasawa និង“ការរចនាពិតប្រាកដ”របស់ realme ដោយទទូចលើគំនិតនៃការចាប់ផ្តើមពីព័ត៌មាន​លំអិត​នៃ​ជីវិតរស់នៅប្រចាំថ្ងៃ ដែលតែងតែផ្តោតលើការតម្រង់ទិសរបស់មនុស្ស ដោយដកចេញនៃភាពមិនចាំបាច់ និងផ្តោតលើការរចនាមុខងារ និងភាពសាមញ្ញជំនួសវិញ។ រាល់ Master Edition បង្កប់នូវភាពស្រស់ស្អាតនៃព័ត៌មានលម្អិតនៃជីវិត។ វាបានធ្វើជាគំរូល្អសម្រាប់វិស័យនេះ ហើយក៏នឹងជម្រុញអ្នករចនាម៉ូដផ្សេងទៀតឱ្យបង្កើតផលិតផលល្អៗបន្ថែមទៀត។

realme X Master Edition: Onion
realme X Master Edition: Garlic

ជាមួយនឹង realme X Master Edition (Onion និង Garlic) បានបំផុសគំនិតដោយវាយនភាពនៃ​សំបក​នៃខ្ទឹមបារាំង និងខ្ទឹមស រហូតដល់ realme X2 Pro Master Edition (Red Brick និង Concrete) ហើយបន្ទាប់មកទៅ realme X50 5G Master Edition (Dot និង Line) បំផុសគំនិតដោយចំណុច និងបន្ទាត់។ ធាតុទាំងនេះសុទ្ធតែបង្ហាញពីភាពស្រស់ស្អាតក្នុងជីវិត ។ មានអតិថិជនច្រើនណាស់កំពុងតែឈ្លក់វង្វេងស្មារតីជាមួយនឹង realme Master Editions។ លើសពីនេះទៅទៀត realme X Master Edition ធ្លាប់បានឈ្នះពានរង្វាន់រចនា CMFមាសអន្តរជាតិ(International CMF Design Supreme Gold Award )ពីមុនរួចមកហើយ។

realme X50 5G Master Edition: Dot
realme X50 5G Master Edition: Line

នៅឆ្នាំ២០២០ realme នឹងដាក់ខ្លួនដើម្បីបង្កើតយីហោបច្ចេកវិទ្យាទាន់សម័យ“Dare to Leap” ដើម្បីភាពទាន់សម័យឈានមុខគេ នាំវប្បធម៌ទាន់សម័យទៅក្នុងវិស័យបច្ចេកវិជ្ជា និងផលិតផលដែលមានទាំង“បច្ចេកវិទ្យាទាន់សម័យ” និង“រចនាម៉ូដទាន់សម័យ”ដល់យុវវ័យនៅលើពិភពលោក។

នាពេលបច្ចុប្បន្ននេះ realmeចាប់ផ្តើមបើកដំណើរការជាផ្លូវការនូវកម្មវិធី “ភាពទាន់សម័យនៃrealme” ដែលអញ្ជើញសិល្បកររចនាម៉ូត និងអ្នករចនាម៉ូតទាន់សម័យនៅតាមតំបន់នីមួយៗឱ្យរួមគ្នាបង្កើតឧបករណ៍បច្ចេកវិទ្យាបច្ចេកវិទ្យាទាន់សម័យជាមួយគ្នា។ លើសពីនេះទៅទៀត realmeបានបង្កើតស្ទូឌីយោរចនាម៉ូតផ្ទៃក្នុងគឺ realme Studio ដើម្បីប្រមូលផ្ដុំអ្នករចនាកំពូលៗនៅក្នុងវិស័យនេះដើម្បីនាំយកស្មាតហ្វូនដែលទាន់សម័យ និងការកម្សាន្តនិងផលិតផលជាច្រើនទៀតដល់អតិថិជន និងបង្កើតជីវិតទាន់សម័យដ៏វៃឆ្លាតមួយសម្រាប់យុវវ័យដោយរួមបញ្ចូលជាមួយបច្ចេកវិទ្យា5Gចុងក្រោយបង្អស់ បច្ចេកវិទ្យាAI ភាបឆ្នៃប្រឌិត និង realme UI ជាមួយនឹងភាពសប្បាយរីករាយឥតព្រំដែន។

realme សម្ព័ន្ធមិត្តជាមួយរចនាម៉ូដទូទាំងពិភពលោក ដើម្បីបង្កើតជាផ្លូវការនូវកម្មវិធី“realme Trendsetters”

realme សង្ឃឹម​ថានឹងរួមគ្នាបង្កើតអនាគតដ៏ទាន់សម័យជាមួយយុវវ័យក្នុងនាមជា“អ្នកនិយមនូវជីវិតនៃបច្ចេកវិទ្យាទាន់សម័យ” បញ្ចូលគ្នានូវភាពទាន់សម័យ និងបច្ចេកវិទ្យា ហើយអំពាវនាវឱ្យយុវវ័យកែប្រែទម្លាប់ និងដើរទៅមុខជាមួយគ្នា។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.realme.com៕

មតិយោបល់