• 2020-04-07 09:20:43
  • ព័ត៌មាន

OPPO Reno3 និង Reno3 Pro រើសយកមួយណា បើមានអ្នកជូនកាដូឆ្នាំថ្មី?

  • 2020-04-07 09:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ឆ្នាំ​ថ្មី​នេះ​អាច​ខុស​ពី​ឆ្នាំ​មុន​ៗបន្តិច ដែល​យើង​ប្រហែល​ពិបាក​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​ពូមីង ​សាច់​ញាតិ​ នៅ​ស្រុក​កំណើត​​ដើម្បី​ជួប​ពួក​គាត់​ដោយ​ផ្ទាល់ ដោយ​យោង​តាម​ការ​អំពាវនាវ​និង​ការ​ផ្សព្វផ្សាយ​របស់ក្រសួងសុខាភិបាលស្តីអំពីការទប់ស្កាត់ការចម្លងវីរុស​កូវីដ​ 19ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត​ ក្នុងការធ្វើដំណើរ​ប្រាស្រ័យ​ទាក់ទង​ ជួបជុំ ពិសេសអនាម័យ​ ខ្ជាប់ខ្ជួន ពាក់ម៉ាស លាងដៃនឹងអាកុល ឬ​សាប៊ូ​។

ទោះ​បី​មិនបាន​ ទៅ​ជួប​សួរ​សុខ​ទុក្ខ​អ្នកមានគុណទាំង​ពីរ ឬ​បង​ប្អូន​ ញាតិមិត្ត​ ​ដោយផ្ទាល់ តែ​យើង​អាច​ធ្វើអ្វី​មួយ​សម្រាប់គាត់​នោះ​គឺ​ជូន​នូវ​កាដូ​មួយ​ដែល​​សក្ដិសម​បំផុត ក្នុង​កំឡុង​ពេល​ដែល​យើង​ត្រូវ​នៅ​ឃ្លាត​ពី​គ្នាមួយរយៈ ដោយគួរ​ពិចារណា​ជូន​កាដូ​ពី​ចម្ងាយ​ដូចជា​ទូរសព្ទ​ឆ្លាតវៃ​ពេញ​និយម OPPO Reno3 រឺ Reno3 Pro ដែល​សក្ដិសម​បំផុត​សម្រាប់​ជាកាដូដ៏ពិសេសជូនគាត់ ដែលនឹងធ្វើ​ឲ្យ​ទំនាក់ទំនងរបស់យើង កាន់តែ មានភាពជិតស្និតជាមួយលោកទាំងពី និងក្រុមគ្រួសារញាតិមិត្ត នាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយការចែករំលែកនៃរូបភាព វីដេអូ​សកម្មភាពរបស់យើងប្រចាំថ្ងៃ ផ្ញើជូនលោកទាំងពីរបានទស្សនា និងតាមដានថាលោកទាំងពីរមានសុខសុវត្ថិភាពទាំងអស់គ្នា។ 

ក្នុង​ពេល​តែ​មួយ​ក៏​បាន​ឆ្លៀត​ពេល​បង្រៀនគាត់ក្នុងប្រើប្រាស់នូវប្រព័ន្ធឌីជីថល ពិសេស​ជាមួយនឹង​អ៊ីនធឺណិត​លឿន ទំនាក់ទំនង​តាម​វីដេអូខល តាម Facebook, Line, Telegram, ជាមួយនឹង​បច្ចេកវិទ្យា​​ចុងក្រោយគេបង្អស់ រួម​ជាមួយ​មុខងារ​សំខាន់​ល្អៗជាច្រើនដែល​បាន​បំពាក់​ស្រាប់​ជាមួយ​នឹង​ស្មាតហ្វូនពេញនិយម អ្នកឯកទេសស៊ែលហ្វីជាមួយ OPPO Reno3 រឺ Reno3 Pro ដែលឃើញមុខច្បាស់ក្រឡែត ច្បាស់ដូចជួបផ្ទាល់ ដូចនិយាយផ្ទាល់។ ពិសេស​ក៏​រីករាយជាមួយនឹងកាដូ ឬ​តម្លៃត្រូវចិត្ត ពោលគឺ Reno3 តម្លៃ 359$ ទទួលបាន Power Bank 10000mAh, និង​ស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងគម្រោង Internet កញ្ចប់ធំហ្មង៎ 12 សប្តាហ៍ និង Reno3 Pro តម្លៃ 599$ ទទួលបានកាតាបស្ពាយដ៏ស្រស់ស្អាត។

ក្នុងអំឡុងពេលនេះ លោកអ្នកអាចប្រើប្រាស់ស្មាតហ្វូនសេរីថ្មីពេញនិយម ដែលមានរហ័សនាមថាអ្នកឯកទេស ស៊ែលហ្វី OPPO Reno 3 ក្នុងការចែករំលែកនូវភាពសែលហ្វីស្អាតៗ ជាមួយនឹងកាម៉េរាមុខសម្រាប់ថតសែលហ្វីទាំងថ្ងៃទាំងយប់ ទំហំធំមហិមា រហូតដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra-Night Selfie រួមជាមួយនឹងកាមេរ៉ាក្រោយ 4 គ្រាប់ក្នុងនោះ កាមេរ៉ាទី1 មានទំហំ 13MP មាន 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ 48MP ជាកាមេរ៉ាមេ ថតច្បាស់ ដោយបន្ថែមជាមួយ នឹងបច្ចេកវិទ្យាក្នុងការបង្កើតរូបធំដល់ទៅ 108MP ថតច្បាស់ដិតគ្រប់ចំណុច។ កាមេរ៉ាទី 3 មានទំហំ 8MP ថតប្លង់ទូលាយ រឺ Macro និងកាមេរ៉ាទី 4 មានទំហំ 2MP ថតរូបបែបសខ្មៅ។

លើសពីនេះ ប្រសិនបើអ្នកជាអ្នកធ្វើការ ហើយតម្រូវ​ឲ្យ​ធ្វើការពីផ្ទះ (Work From Home) លោកអ្នកធ្វើការរក​ស៊ី ឬ​ប្រជុំ​ក៏​អាច​ប្រើកម្មវិធី​​ ZOOM Video Meeting ឬ​ Skype Video Call ដែលជាកម្មវិធីពេញនិយមក្នុងការធ្វីការ និងប្រជុំពីចម្ងាយមាន​ប្រសិទ្ធភាព​ និងងាយស្រួលផង ។ ពិសេសលោកអ្នកអាចឆ្លៀតពេល ថតរូបស្អាតៗ ចំណាយពេលច្រើននៅផ្ទះ នៅជាមួយគ្រួសារ យក​ចិត្ត​ទុកដាក់កាន់តែច្រើន បង្ហាត់បង្រៀនកូនៗ អោយចេះសិក្សាស្រាវជ្រាវតាម Online, Internet, YouTube, Online Learning​ រៀនធ្វើ Vlog ដោយ ជាមួយនឹងកម្មវិធីកាត់តវីដេអូ So Loop ដែលមានស្រាប់នៅក្នុង OPPO Reno 3 ឬ Reno 3 Pro ធានា នៅផ្ទះ អានាម័យខ្ជាប់ខ្ជួន តែការងារដំណើរដូចធម្មតា ហើយក៏បានចូលរួមការប្រយុទ្ធប្រឆាំងការឆ្លងមេរោគកូវីដ  19 ទៀតផង។ 

ដើម្បីកុំ​ឲ្យ​ខាតពេលយូរ តោះមកទស្សនាវីដេអូបើកប្រអប់ដើម្បីយល់ជ្រាបកាន់តែច្បាស់ ៖

មិនកក្រើក ម៉េចនឹងសមជាមួយនឹង​រហស្សនាម​ស្តេចស៊ែសហ្វី តោះមកទស្សនាសារព័ត៌មានធំៗធ្វើការ Review ដាក់បង្ហាញតាមរយៈ Premier Live លើហ្វេសប៊ុក OPPO ថ្មីៗនេះ ៖

OPPO Reno3 កាមេរ៉ាមុខទំហំធំជាងគេរហូត 44MP តម្លៃ $359 និង Reno3 Pro កាមេរ៉ាភ្លោះមុខទម្លុះអេក្រង់ទំហំ 44MP+2MP តម្លៃ $599 រួមជាមួយនឹងកាសកាលីបឥតខ្សែ OPPO Enco W31 តម្លៃត្រឹមតែ $59 បានចេញលក់ក្តៅៗយ៉ាងកក្រើក ​​​ ​ដើម្បីបំពេញតម្រូវការអតិថិជ​ន​​​ ពិសេសជិតដល់រដូវចូលឆ្នាំថ្មីដែលខិតជិតចូលមកដល់។

គួររំលឹកផងដែរថា Reno3 Pro ស៊ែលហ្វីច្បាស់ក្រឡែតទំហំ​ 44MP+2MP (កាមេរ៉ាទម្លុះអេក្រង់ភ្លោះ) ជាមួយនឹងអេក្រង់ច្បាស់ត្រជាក់ភ្នែកបែបធម្មជាតិទំហំ 6.4” Super​ AMOLED បន្ទះឈីបខ្លាំង​ MediaTek Helio P95 ថាមពលថ្មធំ 4025mAh បំពាក់បច្ចកវិទ្យា​សាក​ថ្ម​លឿន​ VOOC4.0 (30W) Flash Charge សាកតែ20នាទី បាន 50% ប្រើបានមួយថ្ងៃ  ដោយមានរ៉េម 8GB និងអង្គផ្ទុកទិន្នន័យធំ 256GB អស់បារម្ភពីការរក្សាទិន្នន័យ ដូចជារូបភាព វីដេអូ តន្ត្រី ខ្សែភាពយន្ត​ ​APP ​ឬ​ Games បានយ៉ាងច្រើនជាមួយនឹងល្បឿនរលូនល្អ គ្មានភាពរអាក់រអួល ។

តម្លៃ​ក៏​ល្មម កាដូ​ក៏​ច្រើន លក្ខណៈពិសេសល្អៗ​ក៏​ពេញចិត្ត ថតរូបមិនថាទេសភាព​ឬ​ស៊ែលហ្វី​ក៏​អេមហួសទំហំធំជាងគេ មិនបាក់ចិត្ត​មិនលង់ទើបចម្លែក អាចជាវមួយណា​ក៏​បាន ស្រឡាញ់មួយណា​ ត្រូវទឹកលុយស៊េរីណាទិញមួយហ្នឹងទៅ ជ្រើស OPPO Reno 3 ឬ​ Reno 3 Pro តាមចិត្តអ្នក។ ជាពិសេស គ្រាន់តែទិញទូរសព្ទស៊េរីថ្មី OPPO Reno 3 ​ក្នុងកំឡុង OPPO Day ចាប់ពីថ្ងៃទី 10-11 មេសា នៅតាមបណ្តាហាងលក់ទូរសព្ទ នឹងទទួលកាដូបន្ថែមលើសពីកាដូធម្មតារួមមាន កាសក្តោបត្រចៀកធំ និងម៉ាសការពារ១០​ម៉ាស ជាមួយនឹងទទួលសេវាកម្មនៅមជ្ឈមណ្ឌលសេវាកម្ម OPPO ដោយទទួលបានអត្ថប្រយោជន៌ ៥ យ៉ាង៖

១. សម្អាតទូរសព្ទដោយឥតគិតថ្លៃគ្រប់ម៉ូដែល

២. ​ផ្តល់ជូន Sticker ស្រ្គីនការពារ ដោយឥតគិតថ្លៃចំពោះម៉ូដែល OPPO Reno 2, Reno 2F, OPPO Reno 10X

៣. បញ្ចុះតម្លៃ 50% ចំពោះគ្រឿងបន្លាស់ទូទៅ (Accessories)

៤. សេវាកម្មជួសជុលលឿនបំផុត ត្រឹមមួយម៉ោង

៥. សេវាកម្មជួសជុលទូរសព្ទ បុកកម្មវិធីដោះកូដ ឬសេវាកម្មជួសជុលផ្សេងៗ នឹងដឹកជញ្ជូនដោយឥតគិតថ្លៃ៕

មតិយោបល់