- 2020-04-07 04:45:16
- ព័ត៌មាន
ប្រាក់ចំណេញរបស់ Samsung កើនឡើងអំឡុងពេលផ្ទុះជំងឺកូវីដ១៩
- 2020-04-07 04:45:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់ចំណេញរបស់ Samsung កើនឡើងអំឡុងពេលផ្ទុះជំងឺកូវីដ១៩
ចន្លោះមិនឃើញ
Samsung Electronics គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដំបូងគេដែលបានប្រកាសអំពីតួលេខនៃចំណូលរបស់ខ្លួនចាប់តាំងពីការផ្ទុះនូវជំងឺកូវីដ១៩មក ហើយបើមើលតាមតួលេខក្រុមហ៊ុនហាក់ដូចជាមិនរងផលប៉ះពាល់ឡើយ។
ក្នុងសេចក្ដីណែនាំដែលចេញផ្សាយនាថ្ងៃនេះ Samsung និយាយថាចំណូលប្រចាំត្រីមាសដំបូងនាឆ្នាំ ២០២០ នេះគឺមានប្រហែល ៥៥ ទ្រីលានវ៉ុន (ប្រមាណ ៤៤,៩ ពាន់លានដុល្លារ) ដែលកើនឡើង ៥% បើធៀបនឹងឆ្នាំមុន។ សម្រាប់ប្រាក់ចំណេញវិញរំពឹងថាកើនឡើង ៣% ដោយរកបានប្រមាណ ៥,២៣ ពាន់លានដុល្លារ។
Samsung មិនបានបង្ហាញនូវចំណូលប្រចាំសាខានៃមុខជំនួញនីមួយៗរបស់ខ្លួននៅឡើយទេ ដោយគ្រោងនឹងប្រាប់ក្នុងរបាយការណ៍ចុងក្រោយដែលបញ្ចេញនាចុងខែមេសានេះ។ អ្នកវិភាគ SK Kim ប្រចាំ Daiwa Securities បានសន្និដ្ឋានថាចំណូលពីជំនួញផលិតឈីបរបស់ Samsung ទំនងជាមានលទ្ធផលល្អ ដោយសារតម្រូវការលើ Data Center មានការកើនឡើង ព្រោះមនុស្សកាន់តែច្រើនងាកមកធ្វើការនៅផ្ទះ៕