• 2020-04-04 01:00:00
  • ព័ត៌មាន

ស្មាតហ្វូនកាមេរ៉ាមុខទំហំធំជាងគេ 44MP មានលក់ហើយ OPPO Reno3 តម្លៃត្រឹមតែ $359 និង Reno3 Pro $599

  • 2020-04-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន OPPO បានដាក់លក់ទូរសព្ទពេញនិយមស៊ែលហ្វីសាហាវ OPPO Reno3 កាមេរ៉ាមុខទំហំធំជាងគេរហូត 44MP តម្លៃ $359 និង OPPO Reno3 Pro កាមេរ៉ភ្លោះមុខទម្លុះអេក្រង់ទំហំ 44MP+2MP តម្លៃ $599 ​ហើយ​ពិសេស​ក៏​បាន​បើកលក់កាសកាលីបឥតខ្សែ OPPO Enco W31 តម្លៃត្រឹមតែ $59 ចាប់ពីថ្ងៃទី ០២ខែ មេសានេះតទៅ ដើម្បីបំពេញតម្រូវការអតិថិជន ពិសេសជិតដល់រដូវចូលឆ្នាំថ្មីដែលខិតជិតចូលមកដល់។

រាល់ការជាវ Reno3 តម្លៃ 359$ ទទួលបាន Power Bank 10000mAh, និង ស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងគម្រោង Internet កញ្ចប់ធំហ្មង៎ ១២សប្តាហ៍ និង Reno3 Pro តម្លៃ 599$ ទទួលបានកាតាបស្ពាយដ៏ស្រស់ស្អាត។

OPPO Reno3 ត្រូវបានរចនាឡើងដ៌ស្រស់ស្អាត មានពីរពណ៌គឺ ពណ៌ខ្មៅបែកខៀវ (Midnight Black) និង ពណ៌គុជ Sky White)ត្រូវចិត្តយុវវ័យសម័យថ្មីដែលសំភារៈនិយម ឡើងស៊េរី ដូរទូរសព្ទ័ញឹកតាមសម័យកាល។ វាមានកាមេរ៉ាមុខស៊ែលហ្វីធំជាងគេរហូតដល់ 44MP ជាមួយនឹងមុខងារ Ultra Night Selfie សម្រាប់ថតស៊ែលហ្វីបានស្អាតច្បាស់ពេញចិត្តគ្រប់ប៉ុស្តិ៍ ពិសេសពេលយប់ថតឥតល្ហែ លែងបារម្ភ ថាខ្មៅ រឺមិនច្បាស់ រឺមិនស្អាតហើយ។ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ ៤គ្រាប់ ថតបានរហូតដល់ 108MP ដែលកាមេរ៉ាទី១ មានទំហំ 13MP មានកម្រិត f/2.4 ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។

វាមានបំពាក់នូវបច្ចេកវិទ្យាថតហាយប្រីតហ្សូមបាន ៥ដង និងថតឌីជីថលហ្សូមបាន ២០ដង សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី២ មានទំហំ 48MP ជាកាមេរ៉ាមេដែលមានសមត្ថភាពផ្តិតយករូបភាពបានយ៉ាងច្បាស់គ្រប់ប៉ុស្តិ៍ ស្អាតគ្រប់ពេល មិនថាព្រឹក ថ្ងៃ យប់។ ជាមួយនឹងបច្ចេកវិទ្យាគណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាពក្នុងការបង្កើតរូបភាពទំហំរហូតដល់ទៅ 108MP ថតច្បាស់ដិតគ្រប់ចំណុច ។

កាមេរ៉ាទី ៣ មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយរហូតដល់ទៅ ១១៩ដឺក្រេ អាចថតរូបមនុស្សឃើញជើងស្រឡូន ខ្ពស់ស្អាត ថតរូបជួបជុំក្រុមគ្រួសារមិនចាំបាច់ដើរថយក្រោយ ថតទេសភាពបានកាន់តែទូលាយពេញភ្នែក និង សម្រាប់ថតរូបជិតៗបែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី ៤ មានទំហំ 2MP សម្រាប់ជំនួយដល់ការថតបែបសខ្មៅ។ ជាងនេះទៅទៀតក៌បំពាក់មុខងារល្អៗមួយចំនួនដូចជា Ultra Dark Mode 2.0 សម្រាប់ជំនួយដល់ការថតនៅកន្លែងងងឹតខ្លាំង រឺស្ទើពន្លឺ អោយកាន់តែច្បាស់ស្អាត មុខងារ Video Bokeh សម្រាប់ថតវីដេអូព្រាលផ្ទៃខាងក្រោយ ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរ ដែលមុខងារទាំងអស់នេះសុទ្ធសឹងតែជាមុខងារដែលបំពាក់លើទូរសព្ទតម្លៃខ្ពស់។

OPPO Reno3 រួមមកជាមួយនឹងប្រព័ន្ធដំណើរដោយ Android 10 ជាមួយផ្ទៃបង្ហាញជំនាន់ចុងក្រោយ ColorOS7 ពិសេសមានរ៉េម ៨GB មុខងរ Game Space និងអង្គផ្ទុកទិន្នន័យ 128GB ទំហំថាមពលថ្ម 4025mAh អមជាមួយនឹង បច្ចេកវិទ្យាសាកថ្មលឿន VOOC3.0 Flash Charge ប្រើប្រាស់ស៊ីមបាន២ និងមានរន្ធសម្រាប់បន្ថែម Micro SD Card ខាងក្រៅដល់ 256GB មានមុខងារកាត់តវីដេអូ Soloop ជំនាន់ថ្មី 2.0 និង មុខងារ Multi-User ទូរសព្ទមួយ ជាមួយគណនី ៥។

ចំណែក OPPO Reno3 Pro ជាស្មាតហ្វូនថតរូបស៊ែលហ្វីល្អឯកទំហំធំជាងគេរហូតដល់ 44MP+2MP (កាមេរ៉ាទម្លុះអេក្រង់ភ្លោះ) ជាមួយនឹងអេក្រង់ធំច្បាស់ត្រជាក់ភ្នែកបែបធម្មជាតិទំហំ 6.4” Super AMOLED លាតពេញ ជាមួយនឹងកាមេរ៉ា 4គ្រាប់ 13MP+64MP+8MP+2MP ថតរូបច្បាស់ស្អាតគ្រប់ប៉ុស្តិ៍គ្រប់ពេល។

OPPO Reno3Pro បំពាក់មកជាមួយបន្ទះឈីបខ្លាំង MediaTek Helio P95 ដំណើរការ Android 10 ជាមួយផ្ទៃបង្ហាញជំនាន់ចុងក្រោយ ColorOS7 ដែលកាន់តែសាមញ្ញងាយស្រួលប្រើ ជាមួយនឹងពណ៌ប៊ូតុង ងាយស្រួលប្រើ ជាមួយនឹងថាមពលថ្មធំទំហំ 4025mAh បំពាក់បច្ចកវិទ្យាសាកថ្មលឿននោះលឿន VOOC4.0 (30W) Flash Charge សាកតែ20នាទី បាន 50% ប្រើបានមួយថ្ងៃ ។

Reno 3Pro មានរ៉េម ៨GB និងអង្គផ្ទុកទិន្នន័យធំ 256GB អស់បារម្ភពីការរក្សាទិន្នន័យ ដូចជារូបភាព វីដេអូ តន្ត្រី ខ្សែភាពយន្ត APP រឺ Games បានយ៉ាងច្រើន ជាមួយនឹងល្បឿនដំណើរការមានភាពរលូនល្អ គ្មានភាពរអាក់រអួល ដោយទំហំនឹងល្បឿនស្មើនឹងលំដាប់ស្មាតហ្វូនកំពូលៗថ្លៃៗ ។

សរុបមកជ្រើសរើសយក ទូរសព្ទ OPPO Reno3 ដែលស្តេចស៊ែលហ្វីជាមួយនឹង​សករាជ​ជំនាន់ថ្មីនៃអ្នកឯកទេសស៊ែសហ្វីសាហាវទំហំធំជាងគេ រហូតដល់ 44MP តម្លៃ 359$ និង OPPO Reno3 Pro ទំហំ 44MP+2MP ពិតជាមិនស្តាយលុយព្រោះបានទាំងស្មាតហ្វូនថតរូបស្អាតគ្រប់ពេលគ្រប់ប៉ុស្តិ៍ ចំណេញទាំងកាដូ និងការធានាលើគ្រឿងម៉ាស៊ីនទូរសព្ទពេញមួយឆ្នាំ និងសេវាជួសជុលទូរស័ព្ទរហ័សទាន់ចិត្តត្រឹមតែរយៈពេល១ម៉ោងនៅមជ្ឈមណ្ឌលជួសជុលទូរសព្ទដៃ OPPO ទាំង 11 សាខាទូទាំងប្រទេស៕

មតិយោបល់