• 2020-04-03 09:21:09
  • ព័ត៌មាន

Galaxy Z flip លក់ដាច់ស្តុកអស់គ្មានសល់ ក្នុងពេលមិនដល់ ៥ ម៉ោង​នៅ​កម្ពុជា

  • 2020-04-03 09:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជារឿងដែលនឹកស្មានមិនដល់ទាល់តែសោះ ហើយវាក៏ជារឿងដ៏ភើបរីករាយមួយ សម្រាប់កំពូលស្មាតហ្វូនថ្មី។ បើគិតទៅ Samsung Galaxy Z flip ប្រកាសចេញលក់ក្នុងទីផ្សារប្រទេសកម្ពុជាមិនទាន់បានប៉ុន្មានម៉ោងផងក៏លក់ដាច់អស់ពីស្តុករលីងគ្មានសល់។ ការណ៍នេះក្រុមហ៊ុន Samsung ក៏សូមអធ្យាស្រ័យដល់អតិថិជនទាំងអស់ដែលអញ្ជើញមកទិញពុំទាន់ផងដែរ។

Galaxy Z flip

តាមទស្សនៈរបស់អតិថិជន ចំណុចពិសេសរបស់ Galaxy Z Flip គឺការរចនារូបរាងរបស់ទូរសព្ទដែលមិនធ្លាប់មានក្នុងទីផ្សារ ជាមួយនឹងរូបរាងទំនើប សង្ហារ និងប្រណិតបំផុតក្នុងប្រវត្តិរបស់ទូរសព្ទចល័ត។ វាមានរាងទាក់ទាញ គួរឱ្យស្រឡាញ់ និងចង់ប៉ះផ្ទាល់ក្នុងដៃបំផុត ហើយ​ប្រហែល​ជា​អ្នកនាំមុខគេផងដែរ នូវ​ទំរង់ទូរសព្ទសំរាប់អនាគត ។

ជាមួយនឹងការគាំទ្រដែលលើសហួសពីការរំពឹងទុកបែបនេះក្រុមហ៊ុន Samsung សន្យាថានឹងធ្វើការផ្គត់ផ្គង់បន្ថែមឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានមកក្នុងទីផ្សារកម្ពុជា។ ដោយឡែក​សំរាប់អ្នក​មិនទាន់ទិញ ឬទិញមិនទាន់ សូមកុំ​ភ្លេច Like page ផ្លូវការ Samsung ដើម្បីទទួលបានព័ត៌មានអំពីស្តុកថ្មី ដែលនឹងមកដល់ក្នុងពេលឆាប់ៗវិញ។

ខាងក្រោមនេះគឺជាតម្លៃ និងលក្ខណៈសម្បត្តិមួយចំនួនដែលធ្វើឱ្យមានការពេញនិយមគាំទ្រយ៉ាងសម្បើមអស្ចារ្យសម្រាប់ Samsung Galaxy Z flip នេះ៖

-តម្លៃ៖ ១៤៤៩ ដុល្លារ

-មេម៉ូរី (RAM)៖ ៨ GB

-អង្គផ្ទុក (ROM)៖ ២៥៦ GB

-ពណ៌៖ ស្វាយ (រលោងចាំងផ្លេកដូចកញ្ចក់) និងខ្មៅ (រលោងចាំងផ្លេក ដូចកញ្ចក់)៕

អត្ថបទ៖ រក្សា

មតិយោបល់