• 2020-04-03 09:02:40
  • ព័ត៌មាន

មិនទាន់ប្រកាសចេញផង! OnePlus 8 បានពិន្ទុអេក្រង់កប់បំផុតពី DisplayMate

  • 2020-04-03 09:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គភាព​ជំនាញ​ក្នុង​ការ​វាយ​តម្លៃ​គុណភាព​អេក្រង់​​ផលិតផល​អេឡិចត្រូនិក DisplayMate បាន​ធ្វើ​ការ​សាក​ល្បង​​ត្រកូល​ស្មាតហ្វូន OnePlus 8 រួច​ហើយ និង​បាន​ប្រកាស​ថា​វា​មាន​​អេក្រង់​គុណភាព​ល្អ​បំផុត​ដែល​អាច​ទទួល​បាន​ពិន្ទុ A+ ជា​កម្រិត​ពិន្ទុ​ខ្ពស់​បំផុត​ដែល DisplayMate មាន។

គួរ​ដឹង​ថា​ OnePlus 8 នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៤ មេសា​ខាង​មុខ ដែល​មាន OnePlus 8 ធម្មតា និង OnePlus 8 Pro។ ​របាយការណ៍​នៃ​ការ​វាយ​តម្លៃ​ពេញ​លេញ​ពី DisplayMate អាច​នឹង​ចេញ​ផ្សាយ​នា​​ថ្ងៃ​ជា​មួយ​គ្នា​នោះ។

OnePlus 8 រំពឹង​ថា​នឹង​ប្រើ​អេក្រង់​ទំហំ ៦,៥៥ អ៊ីញ មាន​ Refresh Rate 90Hz អាច​បង្ហាញ​រូបភាព​កម្រិត FHD+។ ចំណែក OnePlus 8 Pro វិញ​មាន​បំពាក់​អេក្រង់​ទំហំ ៦,៧៨ អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត QHD+ និង​មាន​ Refresh Rate 120Hz៕​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់