• 2020-04-03 07:22:40
  • ព័ត៌មាន

ថា​មិន​ត្រូវ​អាច​ក្លាយ​ជា​ការ​ពិត នេះ​គំរូ​ត្រកូល Fold ទី​ពីរ​ក្នុង​ឆ្នាំ ២០២០ មាន​ប្រើ​ប៊ិច​វេទមន្ត

  • 2020-04-03 07:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ Concept Creator និង LetsGoDigital ថ្មីៗ​នេះ​បាន​បង្កើត​នូវ Concept ស្មាតហ្វូន​ថ្មី​មួយ​ឲ្យ​ឈ្មោះ​ថា "Galaxy Note Fold ឬ Galaxy Fold 2" ដែល​វា​ជា​ប្រភេទ​ស្មាតហ្វូន​បត់​និង​មាន​បំពាក់​នូវ​ប៊ិច​វេទមន្ត S Pen។

ប្រភព​ជឿជាក់​ថា​ម៉ូឌែល​នេះ ទំនង​អាច​ជា​ចេញ​ផ្សាយ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ប្រកាស Galaxy Note 20 (ជា​ទូទៅ​អាច​នៅ​ខែ​សីហា) នៅ​ឆ្នាំ ២០២០ នេះ។

វា​នឹង​ប្រើប្រាស់​អេក្រង់​ទំហំ ៧,៧ អ៊ីញ​ដូច Galaxy Z Flip ដែល​ធំ​ជាង Galaxy Fold ធម្មតា​ទំហំ​ត្រឹម ៧,៣ អ៊ីញ និង​មាន​ប្រើប្រាស់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Snapdragon 865 ឬ Exynos 990។

ចំពោះ​បច្ចេកវិទ្យា​នៃ​ការ​ប្រើប្រាស់​ប៊ិច គឺ​អាច​គាំទ្រ​មុខងារ​ពិសេសៗ​ជា​ច្រើន​ដូច​មាន​លើ​ត្រកូល Note បច្ចុប្បន្ន​ស្រាប់។ ជាង​នេះ​នៅ​ផ្នែក​កាមេរ៉ា​ក្រោយ​រំពឹង​នឹង​អភិវឌ្ឍ​ដល់​បង្គំ​កាមេរ៉ា​ដូច​មាន​លើ Galaxy S20 ​បច្ចុប្បន្ន ពោល​គឺ​ពង្រឹង​លើ​សមត្ថភាព Zoom កាន់​តែ​ខ្លាំង៕

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់