• 2020-04-02 07:01:22
  • ព័ត៌មាន

ឡានភីកអាប់ Toyota គូប្រជែង Ford Ranger Raptor ថ្មី អាចប្រើម៉ាស៊ីនពិសេសមួយនេះ

  • 2020-04-02 07:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍ពីរថយន្តថ្មីរបស់ Toyota ដែលផ្តោតលើការបើកបរ (Performance) ម៉ូដែល GR HiLux កំពុងតែក្តៅគគុកនៅក្នុងប្រទេសអូស្ត្រាលី ខណៈភីកអាប់ថ្មីដែលជាគូប្រជែង Ford Ranger Raptor នេះ អាចនឹងទទួលបានម៉ាស៊ីនកម្លាំងខ្លាំង ប្រភេទ Turbodiesel ថ្មី។

បន្ទាប់ពី Toyota បានបង្ហាញថារថយន្ត LandCruiser 300 Series នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២១ ជាមួយម៉ាស៊ីន Turbodiesel V6 គេហទំព័រ Cars Guide បានសង្ស័យថា ម៉ាស៊ីនដូចគ្នានេះអាចនឹងបង្ហាញខ្លួនលើ រថយន្ត GR HiLux ផងដែរ។

ថ្វីបើមិនទាន់មានព័ត៌មានលម្អិតពីកម្លាំងរបស់ម៉ាស៊ីននេះ ប៉ុន្តែវាអាចនឹងមានកម្លាំងច្រើនជាង ២៦៨សេះ ឬជិត ៣០០សេះឯណោះ។

គួរឲ្យដឹងថា កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុន Toyota បានចុះប៉ាតង់ឈ្មោះ "GR HiLux” នៅក្នុងប្រទេសអូស្ត្រាលី ទើបបង្កឲ្យមានការសង្ស័យថា រថយន្តភីកអាប់ថ្មីនេះនឹងបង្ហាញខ្លួនឆាប់ៗ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់