• 2020-04-01 02:03:54
  • ព័ត៌មាន

Facebook លុបចោលការបង្ហោះមួយរបស់ប្រធានាធិបតីប្រេស៊ីល

  • 2020-04-01 02:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​លុប​ចោល​នូវ​វីដេអូ​មួយ​ដែល​​ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro បាន​បង្ហោះ​លើ​ទំព័រ​ផ្ទាល់​ខ្លួន ដោយ​សារ​តែ​វីដេអូ​មាន​​ផ្ទុក​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូវីដ​១៩។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​ Tech Crunch បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​វីដេអូ​ដែល​បាន​លុប លោក​ Bolsonaro បាន​និយាយ​ជា​មួយ​អ្នក​លក់​ដូរ​តាម​ផ្លូវ។ លោក​ចង់​ឲ្យ​ពួក​គេ​បន្ត​ធ្វើ​ការ​ ដែល​វា​ផ្ទុយ​នឹង​ការ​ណែនាំ​របស់​​អង្គការ​សុខភាព​ពិភពលោក WHO ដែល​ណែនាំ​ឲ្យ​មនុស្ស​លោក​នៅ​ដាច់​​ដោយ​ឡែក​ពី​គ្នា។

បន្ថែម​ពី​នេះ​លោក​បាន​និយាយ​ថា​ថ្នាំ Hydroxychloroquine គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ព្យាបាល​ជំងឺ​កូវីដ​១៩។ ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី​ប្រេស៊ីល​គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ ព្រោះ​ថា​ថ្នាំ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩​គឺ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​ល្បង​​ នៅ​មិន​ទាន់​​ភ្នាក់ងារ​ពេទ្យ ឬ​អង្គការ​ណា​ចេញ​មុខ​បញ្ជាក់​ថា​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ Facebook បាន​និយាយ​ថា ៖ "យើង​នឹង​លុប​មាតិកា​ណា​មួយ​ចេញ​ពី Facebook និង Instagram ប្រសិន​បើ​វា​​ល្មើស​នឹង​ច្បាប់​របស់​យើង។ ច្បាប់​របស់​យើង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្ហោះ​មាតិកា​មាន​ព័ត៌មាន​មិន​ពិត​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ។”

ប្រសិន​បើ​មាន​អ្នក​ប្រើ​ប្រាស់ Facebook ជឿ​ថា​ការ​ប្រើ​ថ្នាំ Hydroxychloroquine អាច​ទប់​ទល់​នឹង​ជំងឺ​កូវីដ​១៩​បាន​ ពួក​គេ​នឹង​មិន​​ខ្វាយ​ខ្វល់​អំពី​ការ​នៅ​ដាច់​ដោយ​ឡែក ហើយ​នឹង​បន្ត​ការ​ដើរ​ហើរ​ដែល​អាច​ធ្វើ​ឲ្យ​ជំងឺ​កូវីដ​១៩​កាន់​តែ​រាតត្បាត​ខ្លាំង៕​​​​​​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់