• 2020-03-31 06:03:07
  • ព័ត៌មាន

Google ​ប្រកាស​មិន​ចូលរួមលេង April Fool's Day បង្ហោះ​លេង​សើច​ដូច​រាល់​ឆ្នាំ

  • 2020-03-31 06:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី ១ មេសា ​គឺ​ត្រូវ​បាន​គេ​កំណត់​ជា​ថ្ងៃ​លេង​សើច​ដែល​មាន​ការ​ចែកចាយ​ឬ​បង្ហោះ​ព័ត៌មាន​មិន​ពិត ដែល​នេះ​ជា​វប្បធម៌​របស់​ប្រទេស​លោក​ខាង​លិច​បង្កើត​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Google ​បាន​ប្រកាស​ទុក​ជា​មុន ថា​មិន​ចូលរួមលេងសើចនោះ​​​ឡើយ ពោល​គឺ​ចាត់​ទុក April Fool's Day ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ធម្មតា និង​បន្ត​ផ្តោត​សំខាន់​ទៅ​លើ​ស្ថានភាព​វឹកវរ​របស់​ពិភពលោក​នៃ​ការ​រាតត្បាត​វីរុស COVID-19 ជំនួស​វិញ។

Google បាន​អំពាវនាវ​ឲ្យ​ជន​គ្រប់​រូប​ទាំង​អស់​ធ្វើ​ការ​លើក​ពេល​នៃ​ថ្ងៃ April Fool's Day ទៅ​ឆ្នាំ​ក្រោយ ​ដើម្បី​បង្ហាញ​ជា​ការ​គោរព​ដល់​អ្នក​បាន​រង​គ្រោះ​នៅ​អំឡុង​ពេល COVID-19 ផ្ទុះ​ឡើង​នៅ​ឆ្នាំ ២០២០ នេះ។ ជា​រួម​រាល់​ព័ត៌មាន​ចែកចាយ​នៅ​ថ្ងៃ​ទី ១ មេសា​ទាំង​អស់ សូម​ជា​ព័ត៌មាន​ពិត ​មិន​ក្លែងក្លាយ ជៀសវាង​មាន​ការ​ភ័ន្តច្រឡំ​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ។

រំឭក​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៣១ មិនា ឆ្នាំ ២០២០ ករណី​ឆ្លង COVID-19 ​បាន​កើន​ឡើង​សរុប​ដល់ ៧៨៥ ៩៧៩ ករណី ខណៈ​អ្នក​ស្លាប់​មាន​ដល់ ៣៧ ៨១០ ករណី និង​ជា​សះស្បើយ ១៦៥ ៨៨៩ ករណី។ សហរដ្ឋអាមេរិក អ៊ីតាលី អេស្ប៉ាញ ចិន អាល្លឺម៉ង់ និង​បារាំង​សុទ្ធសឹង​ជា​ប្រទេស​ដែល​ទទួល​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​សារ​ជំងឺ​ដ៏​សាហាវ​មួយ​នេះ៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់