• 2020-03-30 06:41:07
  • ព័ត៌មាន

មូលហេតុ​នេះ​ហើយ​ដែល​ Microsoft បន្ត​ឈរ​លេខ ១ ​និង​មិន​រង​ផល​ប៉ះពាល់​ខ្លាំង​ពី COVID-19

  • 2020-03-30 06:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូលៗ​ជា​ច្រើន​ក្នុង​លោក កំពុង​ប្រឈម​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ បើ​ក្រឡេក​ទៅ​មើល​ក្រុមហ៊ុន Microsoft ដែល​ជា​ចំណែក​ក្រុមហ៊ុន​យក្ស​មួយ​នៅ​សហរដ្ឋអាមេរិក​គឺ​ហាក់​រង​ផល​ប៉ះពាល់​តិចតួច​បំផុត។

ថ្មីៗ​នេះ Apple ទើប​តែ​ធ្លាក់​ឈ្មោះ នាម​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ទីផ្សារ ១ ទ្រីលាន​ដុល្លារ ប៉ុន្តែ Microsoft បើ​គិត​ត្រឹម​ថ្ងៃ​ទី ៣០ មិនា គឺ​ឈរ​នៅ​ចំណុច ១,១៣ ទ្រីលាន​ដុល្លារ ​បន្ត​ឈរ​តំណែង​ទី ១ ជា​ក្រុមហ៊ុន​មាន​តម្លៃ​ទីផ្សារ​ខ្ពស់ជាងគេដដែល។ នេះ​បើ​តាម​របាយការណ៍​ពី Yahoo Finance។

ជុំវិញ​ហេតុផល​ដែល Microsoft មិន​រង​ផល​ប៉ះពាល់​ខ្លាំង ​ក្នុង​អំឡុង​ស្ថានភាព​រាតត្បាត COVID-19 ដូច​ទៅ​នឹង​ក្រុមហ៊ុន Apple ឬ Amazon គឺ​ដោយសារ​តែ​ផ្នែក​សេវាកម្ម​ខ្វះ​ពុំ​បាន​របស់ Microsoft នៅ​តែ​រាប់​ចូល​ជា​តម្រូវ​ការ​ចាំ​បាច់​ក្នុង​ស្ថានភាព​អាសន្ន​នេះ សោត​យ៉ាង​ដូច​ជា​សេវាកម្ម Cloud និង Office 365 ​ដែល​បន្ត​មាន​ភាព​នឹងន​និង​កំណើន​ដដែល។

ជាមួយ​នឹង​បុគ្គលិក​សឹង​គ្រប់​ស្ថាប័ន​ការងារ តម្រូវ​ឲ្យ​ធ្វើការ​ពី​ផ្ទះ វា​ក៏​ជា​ពេលវេលា​ល្អ​មួយ​ដែល Microsoft អាច​កើប​ចំណូល​ជា​ច្រើន ពី​សេវាកម្ម​ទាំង​នោះ​របស់​ខ្លួន ព្រោះ​វា​សុទ្ធ​សឹង​ជា​តម្រូវការ​ប្រើប្រាស់​ខ្វះ​ពុំ​បាន​របស់​អតិថិជន​ក្នុង​គ្រា​អាសន្ន COVID-19 នេះ​ទាំង​អស់៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់