• 2020-03-30 01:04:15
  • ព័ត៌មាន

Honda ចេញគំរូម៉ូតូ CB-F ប្រើបច្ចេកវិទ្យាថ្មី តែរាងបែប Classic

  • 2020-03-30 01:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ទើបតែបានបង្ហាញគំរូម៉ូតូថ្មី CB-F នៅលើគេហទំព័ររបស់ខ្លួន បន្ទាប់ពីគ្រោងដាក់បញ្ចេញវាជាផ្លូវការ នៅក្នុងកម្មវិធី Osaka Motorcycle Show លើកទី៣៨ នៅប្រទេសជប៉ុន។

គំរូម៉ូតូ CB-F នេះ ត្រូវបានផលិតតាមម៉ូដែល CB900F ដែលបង្ហាញខ្លួនលើទីផ្សារលើកដំបូង ក្នុងឆ្នាំ១៩៧៩ ហើយក្រោយមកត្រូវបានដាក់ឈ្មោះថា Honda 900 Hornet ក្នុងឆ្នាំ២០០២។

គំរូម៉ូតូ CB-F
ម៉ូតូ CB900F

ដោយឡែក ម៉ូតូ CB-F ថ្មីនេះនៅតែរក្សារូបរាងបែប Classic ដដែល ប៉ុន្តែប្រើបច្ចេកវិទ្យាម៉ាស៊ីនថ្មី។ ការឌីស្សាញរូបរាងបែប Classic របស់វា គឺរួមមានដូចជា ត្រង់ចង្កៀងមុខរាងមូល, តួខ្លួនពណ៌ទឹកប្រាក់លាយខៀវ, ការរំលេចពណ៌ខ្មៅ, បំពង់ស៊ីម៉ាំងក្រូមេ និងកែបស្បែកធម្មតា។

គំរូម៉ូតូខាងលើនេះបំពាក់ម៉ាស៊ីនកម្លាំង ៩៩៨សេសេ មានធុងទឹកស្អំម៉ាស៊ីន ជាម៉ាស៊ីនប្រភេទ DOHC ទំហំ ៤ស៊ីឡាំង ហើយប្រើចង្កឹះលេខ៦ វគ្គ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់