• 2020-03-27 04:39:17
  • ព័ត៌មាន

vivo នៅកម្ពុជា បង្ហើបចំណុចខ្លាំងនៃម៉ូឌែលត្រកូល Y ថ្មី ចេញលក់ឆាប់ៗនេះ

  • 2020-03-27 04:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន vivo ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហើប​ឲ្យ​ដឹងថា ខ្លួន​នឹង​បញ្ចេញ​​នូវ​ម៉ូឌែល​ចុង​ក្រោយ​នៃ​ប្រកូល Y សម្រាប់​ទីផ្សារ​កម្ពុជា​ក្នុង​រយៈ​ពេលដ៏​ខ្លី​ខាង​មុខ​នេះ។

លក្ខណៈ​ពិសេស​របស់​ម៉ូឌែល​ចុង​ក្រោយ​នៃ​ត្រកូល Y នេះ​មាន​ច្រើន តែ​ក្នុង​ថ្ងៃនេះ ខាង​ក្រុមហ៊ុន​សូម​បង្ហើប​តែ​អំពី​កាមេរ៉ា​ក្រោយ​របស់​ទូរសព្ទ​ម៉ូឌែល​ថ្មី​នេះ​តែ​ប៉ុណ្ណោះ។ ចំពោះ​តម្លៃ​វិញ ខាង​ក្រុមហ៊ុន​មិន​ទាន់​អាច​បង្ហើប​ជាក់លាក់​បាន​នៅ​ថ្ងៃ​នេះ​ទេ តែ​បាន​ឲ្យ​ដឹងថា តម្លៃ​នៃ​ម៉ូឌែល​ចុង​ក្រោយ​ក្នុង​ត្រកូល Y នេះ នឹង​មាន​តម្លៃ​សមរម្យ​បំផុត សម្រាប់​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន។

ដូច​ដែល​អ្នកនិយមគាំទ្រក្រុមហ៊ុន vivo បានដឹងកន្លងមកហើយថា ក្រុមហ៊ុន vivo តែងតែផ្ដល់ជូននូវទាំងតម្លៃសមរម្យ និងផ្ដល់ជូននូវទូរសព្ទដែលមានបច្ចេកវិទ្យាចុងក្រោយ និងមានសមត្ថភាពខ្ពស់បំផុត បើធៀបទៅនឹងទូរសព្ទដៃផ្សេងៗទៀត ដែលមានវត្តមានលើទីផ្សារកម្ពុជាបច្ចុប្បន្ន។

កាមេរ៉ារបស់ម៉ូឌែលចុងក្រោយនៃត្រកូល Y នេះ ជាប្រភេទកាមេរ៉ា ដែលមានភ្នែកដល់ទៅ ៤ គ្រាប់ឯណោះ ធានាបាននូវរូបភាពច្បាស់ល្អ និង​ម៉ត់​ខៃ។ ខាង​ក្រុមហ៊ុនបានបញ្ជាក់ត្រង់ចំណុចនេះថា ចំនួនភ្នែកកាមេរ៉ាក្រោយរបស់ម៉ូឌែលចុងក្រោយត្រកូល Y នេះ ធ្វើឡើងដើម្បីបំពេញតម្រូវការ និងការពេញនិយមរបស់អតិថិជនដែលនិយមប្រើប្រាស់ទូរសព្ទដៃ ដូចកាមេរ៉ាអាជីព។ ភ្នែក​នីមួយៗនៃកាមេរ៉ា បំពេញតួនាទីខុសៗគ្នា ក្នុងការចាប់យករូបភាពដែលល្អឥតខ្ចោះ។​លក្ខណៈ​សម្បត្តិ​ លម្អិតយ៉ាងណានោះ ខាងក្រុមហ៊ុននឹងបង្ហាញជូនក្នុងរយៈពេលយ៉ាងខ្លីបំផុតខាងមុខនេះ។

ចំពោះបងប្អូនដែលគាំទ្រទូរសព្ទម៉ូឌែលត្រកូល Y សូមមេត្តាចូលទៅកាន់ Page ផ្លូវការរបស់ vivo ដើម្បីទទួលបានព័ត៌មានថ្មីៗ៕

មតិយោបល់