• 2020-03-24 01:34:37
  • ព័ត៌មាន

គិត​ត្រឹម​ព្រឹក​នេះ មាន​តែ​ក្រុមហ៊ុន​មួយ​គត់​មាន​តម្លៃ​ទីផ្សារ ១ ទ្រីលាន​ដុល្លារ តែ​មិនមែន Apple

  • 2020-03-24 01:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​បញ្ហា​នៃ​ការ​រាតត្បាត​ជំងឺ​ COVID-19 ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​សឹង​តែ​គ្រប់​ផ្នែក​ទូទាំង​សកលលោក ហើយ​ក្នុង​នោះ​វិស័យ​បច្ចេកវិទ្យា​ក៏​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ដំណំ។

ក្រឡេក​ទៅ​មើល​ក្រុមហ៊ុន​កំពូល​នៅ​សហរដ្ឋអាមេរិក ដោយ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple នៅ​ព្រឹក​ថ្ងៃ​ទី ២៤ មិនា បាន​ធ្លាក់​ចុះ​មក​ត្រឹម ២២៤,៣៧ ដុល្លារ/ហ៊ុន ដែល​រុញ​ឲ្យ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Apple បាន​ធ្លាក់​ចុះ​ក្រោម​តួ​លេខ​ខ្ទង់​ទ្រីលាន​ដុល្លារ មិន​ធ្លាប់​កើត​មាន​រាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ តម្លៃ​ទីផ្សារ​ខ្ពស់​បំផុត​លំដាប់​ទី ១ គឺ​ក្រុមហ៊ុន Microsoft មាន ១,០៣ ទ្រីលាន​ដុល្លារ ខណៈ​ Apple មាន ៩៨១ ពាន់លាន​ដុល្លារ ស្រប​ពេល Amazon មាន ៩៤២ ពាន់លាន​ដុល្លារ និង Alphabet មាន ៧២៤ ពាន់លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ពី Yahoo Finance៕

អានអត្ថបទ:

ប្រភព៖ Yahoo ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់