• 2020-03-20 10:21:11
  • ព័ត៌មាន

បច្ចេកវិទ្យាថ្មីរបស់ Huawei អាចពិនិត្យដឹងកូវីដ១៩ ក្នុងពេលត្រឹមប៉ុន្មានវិនាទី

  • 2020-03-20 10:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​បាន​ប្រើ​ប្រាស់​ការ CT Scan ដែល​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​វិភាគ​កូវីដ​១៩។ វិធីសាស្ត្រ​នេះ​គឺ​ថត​យក​រូបភាព​នៃ​​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​អ្នក​ជំងឺ ដើម្បី​វិភាគ​ផ្នែក​ជាក់​លាក់​មួយ​ចំនួន​នៃ​ជំងឺ។ ប៉ុន្តែ CT Scan គឺ​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ឥត​ខ្ចោះ និង​មាន​ភាព​យឺត​យ៉ាវ​ទៀត​ផង។

Huawei បាន​បង្កើត​នូវ​ CT Scan មួយ​ប្រភេទ​ដែល​មាន​ជំនួយ​ពី​បច្ចេកវិទ្យា​ AI ដែល​អាច​ឲ្យ​គេ​ទទួល​បាន​លទ្ធផល​កាន់​តែ​ច្បាស់ ដោយ​ប្រើ​ប្រាស់​ពេល​ខ្លី និង​មិន​ចំណាយ​កម្លាំង​ច្រើន​ទៀត ដែល​គេ​ឲ្យ​ឈ្មោះ​វា​ថា​ Huawei Cloud។ បន្ថែម​ពី​នេះ វា​អាច​ធ្វើ​ការ​ស្កេន​ជា​ច្រើន​លើក​ក្នុង​ពេល​តែ​មួយ ដើម្បី​បង្កើន​ភាព​ច្បាស់។

តាម​ការ​លើក​ឡើង​របស់​ Huawei ​បច្ចេកវិទ្យា Huawei Cloud នេះ​គឺ​ប្រើ​ឈីប Ascend AI ដើម្បី​បញ្ចេញ​ការងារ​ទៅ​កាន់។ ក្រុមហ៊ុន Huawei គឺ​កំពុង​បច្ចេកវិទ្យា​នេះ​ឲ្យ​មន្ទីរពេទ្យ​សំខាន់ៗ​មួយ​ចំនួន​អាច​ប្រើ​ប្រាស់​បាន​ដោយ​សេរី។

វិធីសាស្ត្រ​ថ្មី​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​ខ្វះខាត​គ្រូ​ពេទ្យ​ជំនាញ ក្នុង​អំឡុង​ពេល​ដែល​កូវីដ​១៩ បាន​រាតត្បាត​ទូទាំង​ពិភពលោក៕

ប្រភព៖ Gadget Match ប្រែ​សម្រួល៖ សុខហេង

មតិយោបល់