• 2020-03-17 03:39:42
  • ព័ត៌មាន

មេ Apple បានចូលរួមកម្មវិធីខួបកំណើត របស់អ្នកដែលមានផ្ទុក COVID-19

  • 2020-03-17 03:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ផលិតកម្ម Universal Music លោក Lucian Grainge បាន​ធ្វើ​តេស្ត​ឃើញ​ថា​មាន​វិជ្ជមាន​វីរុស​កូរ៉ូណា ដែល​មាន​ន័យ​ថា​លោក Tim Cook នាយក​ប្រតិបត្តិ Apple ​ប្រឈម​នឹង​ការ​ឆ្លង​ ក្រោយ​ពី​បាន​ចូល​រួម​ពិធី​ជប់លៀង​គម្រប់​ខួប ៦០ ឆ្នាំ​របស់​លោក Lucian។

ក្រៅ​ពី​លោក Tim Cook ក៏​មាន​លោក Eddy Cue ដែល​ជា​​អ្នក​អភិវឌ្ឍន៍​ Software នៅ Apple ដែល​អ្នក​ទាំង​ពីរ​បាន​ចូល​រួម​ពិធី​ជប់​លៀង​របស់​លោក Lucian កាល​ពី ១៦ ថ្ងៃ​មុន។ រោគសញ្ញា​នៃ​ COVID-19 អាច​បង្ហាញ​ចេញ​ចន្លោះ​ពី ១៤ ទៅ ២១ ថ្ងៃ បន្ទាប់​ពី​ឆ្លង​វីរុស។ នា​ពេល​នេះ​គេ​មិន​ដឹង​ថា​លោក Tim Cook និង​លោក Eddy បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​រួច ឬ​យ៉ាង​ណា​នោះ​ទេ។

លោក Eddy Cue

គួរ​ដឹង​ពិធី​​ជប់​លៀង​ខួប​​កំណើត​វ័យ ៦០ ឆ្នាំ​របស់​លោក Lucian បាន​ធ្វើ​ឡើង​នៅ​ក្លឹប​ Madison នៅ​តំបន់​ La Quinta ដែល​ក្លឹប​នេះ​​ត្រូវ​បាន​បិទ​ចោល ជា​ការ​ឆ្លើយ​តប​នឹង​វីរុស​កូរ៉ូណា។ បច្ចុប្បន្ន​នេះ​លោក Lucian កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ UCLA នៅ​ទីក្រុង Los Angeles។ នេះ​បើ​ផ្អែក​តាម​ប្រភព​ជិត​ស្និទ្ធ៕​

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់